ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ក្រសួងពាណិជ្ជកម្មចិនឆ្លើយតបនឹងករណីដែលកាណាដាគ្រោងនឹងចេញចំណាត់ការរឹតត្បិតចំពោះការនាំចូលផលិតផលចិន ដូចជារថយន្តអគ្គិសនីជាដើម
2024-08-28 16:20:02cri
Share with:

ថ្ងៃទី២៦ ខែសីហា ទាក់ទិននឹងករណីដែលរដ្ឋាភិបាលកាណាដាចេញសេចក្តីប្រកាសថា នឹងចាត់វិធានការរឹតត្បិត ដូចជាដំឡើងពន្ធគយចំពោះការនាំចូលផលិតផលពីចិន ដូចជារថយន្តអគ្គិសនីនិងដែកថែបចិនជាដើម អ្នកនាំពាក្យក្រសួងពាណិជ្ជកម្មចិនបានឆ្លើយតបនាថ្ងៃទី២៧ ខែសីហាថា ភាគីកាណាដាមិនអើពើនឹងការពិតនិងច្បាប់កំណត់នៃអង្គការពាណិជ្ជកម្មពិភពលោក មិនខ្វលលពីការតវ៉ាយ៉ាងម៉ឺងម៉ាត់របស់ភាគីចិនជាច្រើនដង មិនអើពើនឹងការប្រឆាំងនិងដាស់តឿនពីភាគីជាច្រើន ហើយធ្វើតាមតែទំនើងចិត្តខ្លួនឯង។ទង្វើបែបនេះនឹងរំខានដល់ស្ថិរភាពនៃខ្សែសង្វាក់ឧស្សាហកម្មនិងខ្សែសង្វាក់ផ្គត់ផ្គង់សកល បំផ្លាញយ៉ាងខ្លាំងនូវប្រព័ន្ធសេដ្ឋកិច្ចសកលនិងច្បាប់សេដ្ឋកិច្ចនិងពាណិជ្ជកម្ម ប៉ះពាល់យ៉ាងខ្លាំងដល់ទំនាក់ទំនងផ្នែកសេដ្ឋកិច្ចនិងពាណិជ្ជកម្មរវវាងប្រទេសចិននិងកាណាដា បង្ខូចផលប្រយោជន៍របស់សហគ្រាសនៃប្រទេសទាំង២ ជះឥទ្ធិពលដល់ផលប្រយោជន៍និងសិទ្ធិរបស់អ្នកប្រើប្រាស់ បំផ្លាញការធ្វើបរិវត្តកម្មបៃតងរបស់កាណដា និងការខិតខំប្រឹងប្រែងរបស់ពិភពលោកក្នុងការឆ្លើយតបនឹងបម្រែបម្រួលអាកាសធាតុ។ភាគីចិនមិនពេញចិត្តយ៉ាងខ្លាំងចំពោះករណីនេះ និងប្រឆាំងយ៉ាងដាច់ខាត។ភាគីចិនដាស់តឿនភាគីកាណាដាឱ្យកែតម្រូវទង្វើខុសឆ្គងភ្លាម។ភាគីចិននឹងចាត់នូវរាល់វិធានការចាំបាច់ទាំងអស់ដើម្បីការពារផលប្រយោជន៍ត្រឹមត្រូវរបស់សហគ្រាសចិន៕

អ្នកបកប្រែ:刘妍
ប្លុកពិសេស