នាយកដ្ឋានប្រយុទ្ធប្រឆាំងគ្រោះមហន្តរាយធម្មជាតិជាតិឥណ្ឌូណេស៊ីបានជូនដំណឹងនៅថ្ងៃទី ២៥ ខែសីហាថា ចំនួនអ្នកស្លាប់បាត់បង់ជីវិតដោយសារគ្រោះទឹកជំនន់និងរអិលបាក់ដីភ្នំនៅក្រុង Ternate ខេត្តMaluku Utara ខាងជើងប្រទេសនេះបានឡើងដល់13នាក់។
សូមរំលឹកថា កាលពីព្រឹកព្រលឹមថ្ងៃទី២៥ ខែសីហា ក្រុង Ternate បានកើតមានគ្រោះរអិលបាក់ដីភ្នំដោយសារទឹកជំនន់ ។ ពេលមុននេះស្ថាប័នរុករកនិងជួយសង្គ្រោះជាតិឥណ្ឌូណេស៊ីបានផ្សាយដំណឹងថា គ្រោះមហន្តរាយធម្មជាតិលើកនេះបានបណ្តាលឱ្យមនុស្ស 7 នាក់ស្លាប់បាត់បង់ជីវិតនិង 2 នាក់រងរបួស៕