ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោក Cai Qi បានជួបសន្ទនាជាមួយសម្តេចធិបតី ហ៊ុន ម៉ាណែត
2023-10-17 20:56:10cri
Share with:

         ថ្ងៃទី១៧ ខែតុលានៅទីក្រុងប៉េកាំង  លោក Cai Qi សមាជិកការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន និងជាលេខាធិការ នៃលេខាធិការដ្ឋាននៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនបានជួបសន្ទនាជាមួយសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា។

          លោក Cai Qi  បានថ្លែងថា  ឆ្នាំ២០២៣នេះជាខួប ៦៥ ឆ្នាំនៃការបង្កើតទំនាក់ទំនងការទូតចិន-កម្ពុជា និងឆ្នាំមិត្តភាពចិន-កម្ពុជា។ កាលពីខែមុន លោក Xi Jinping  ប្រធានរដ្ឋចិនបានជួបសន្ទនាជាមួយសម្តេចនាយករដ្ឋមន្ត្រី  និងបានឯកភាពគ្នាអំពីការបន្តវេនមិត្តភាពប្រពៃណីនិងធ្វើកិច្ចសហប្រតិបត្តិការផ្តល់ផលប្រយោជន៍ដល់គ្នាឱ្យកាន់តែស៊ីជម្រៅ។ ជឿជាក់ថាក្រោមការដឹកនាំជាយុទ្ធសាស្ត្ររបស់ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ ការកសាងសហគមន៍រួមវាសនាចិននិងកម្ពុជាប្រាកដជានឹងទទួលបានការរីកចម្រើនថ្មីដោយឥតឈប់ឈរជាមិនខាន ។ ភាគីចិនគាំទ្រយ៉ាងមុតមាំចំពោះកម្ពុជាក្នុងការដើរតាមមាគ៌ាអភិវឌ្ឍន៍ដែលសមស្របនឹងសភាពការណ៍ជាតិរបស់ខ្លួន មានឆន្ទៈរួមជាមួយកម្ពុជាជំរុញការតភ្ជាប់គំនិតផ្តួចផ្តើម “ខ្សែក្រវាត់និងផ្លូវ” ជាមួយ “យុទ្ធសាស្ត្របញ្ចកោណ  “  របស់កម្ពុជា និងបំពេញបន្ថែមខ្លឹមសារសម្រាប់ក្របខ័ណ្ឌសហប្រតិបត្តិការយុទ្ធសាស្ត “ត្បូងពេជ្យ”  ដើម្បីសម្រេចការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់និងជាចិរន្តរភាពរបស់ប្រទេសទាំងពីរ ហើយពួតដៃគ្នាឆ្ពោះទៅរកទំនើបកម្ម។

          ជាការឆ្លើយតប  សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា   កម្ពុជាបានអនុវត្តគោលនយោបាយមេត្រីភាពជាមួយចិន គាំទ្រយ៉ាងមុតមាំចំពោះគំនិតផ្តួចផ្តើមសកលទាំង ៣ និងគំនិតផ្តួចផ្តើម “ខ្សែក្រវាត់និងផ្លូវ”  ដែលលើកឡើងដោយលោក Xi Jinping  ប្រធានរដ្ឋចិន។ កម្ពុជាអនុវត្តយ៉ាងម៉ឺងម៉ាត់ នូវគោលការណ៍ចិនតែមួយ និងមានឆន្ទៈរួមជាមួយចិនខិតខំកសាងសហគមន៍រួមវាសនាកម្ពុជានិងចិន៕

អ្នកបកប្រែ:邓倩
ប្លុកពិសេស