យប់ថ្ងៃទី១៨ ខែសីហា កិច្ចប្រជុំអ្នកសម្រុះសម្រួលនៃការអនុវត្តសមិទ្ធផលនៃកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីលើកទី៨នៃវេទិកាកិច្ចសហប្រតិបត្តិការរវាងប្រទេសចិននិងអាហ្វ្រិកបានបើកធ្វើតាមប្រព័ន្ធវីដេអូ។
ចាប់ពីគំនិតផ្តួចផ្តើម “ខ្សែក្រវាត់និងផ្លូវ”ត្រូវបានលើកឡើងអស់រយៈពេល៩ឆ្នាំមក ប្រទេសអាហ្វ្រិកបានចូលរួមយ៉ាងសកម្ម។គិតរហូតដល់ចុងឆ្នាំ២០២១ នៅក្នុងចំណោមប្រទេសអាហ្វ្រិកចំនួន៥៣ដែលបង្កើតទំនាក់ទំនងការទូតជាមួយប្រទេសចិន មានប្រទេសចំនួន៥២បានចុះឯកសារកិច្ចសហប្រតិបត្តិការអំពីរួមគ្នាកសាង “ខ្សែក្រវាត់និងផ្លូវ”ជាមួយចិនផ្លែឈើស្រ់ ស្រាក្រហម សណ្តែកដី កាហ្វេ…ផលិតផលមានលក្ខណៈពិសេសអាហ្វ្រិកកាន់តែច្រើនឈានចូលទីផ្សារចិន។ទោះបីប្រឈមមុខនឹងផលប៉ះពាល់អវិជ្ជមាននៃការរីករាលដាលនៃជំងឺកូវីដ១៩ក៏ដោយ តែក្រោមការជំរុញនៃគំនិតផ្តួចផ្តើម “ខ្សែក្រវាត់និងផ្លូវ” ប្រទេសចិនបានបន្តរក្សាឋានៈជាដៃគូពាណិជ្ជកម្មធំបំផុតរបស់អាហ្វ្រិកអស់រយៈពេល១៣ឆ្នាំជាប់ៗគ្នា ទំហំពាណិជ្ជកម្មរវាងប្រទេសចិននិងអាហ្វ្រិកនៅឆ្នាំ២០២១បានទម្លុះ២៥០០០០លានដុល្លារអាមេរិក៕