ទស្សនីយភាពសិល្បៈអបអរសាទរខួបគម្រប់៧០ឆ្នាំនៃការបង្កើតសាធារណរដ្ឋប្រជាមានិតចិនបានប្រារព្ធឡើងយ៉ាងឱឡារិកនៅទីលានធានអានមិនក្រុងប៉េកាំងនារាត្រីថ្ងៃទី១ខែតុលា ។
ទស្សនីយភាពសិល្បៈអបអរសាទរខួបគម្រប់៧០ឆ្នាំនៃការបង្កើតសាធារណរដ្ឋប្រជាមានិតចិនចែកចេញជា៤ផ្នែកគឺ”ការកោតសរសើរទង់ក្រហម” “យើងកំពុងដើរលើមាគ៌ាដ៏ត្រឹមត្រូវ” “នៅលើវាលស្រែដែលពោរពេញទៅដោយក្តីសង្ឃឹម”និង”បោះជំហានឆ្ពោះទៅរកយុគសម័យថ្មី” ដោយការសម្តែងកម្មវិធីទម្រង់សិល្បៈក្រោមប្រធានបទនានា ទស្សនីយភាពសិល្បៈនៅកណ្តាលទីលាន ទស្សនីយភាពសិល្បៈមហាជននិងការបង្ហាញកាំជ្រួច។ មនុស្សរាប់ម៉ឺននាក់បានចូលរួមទស្សនានិងសម្តែងទស្សនីយភាពសិល្បៈលើកនេះដែលបានឆ្លុះបញ្ចាំងពីជំហានលោតផ្លោះដ៏មហិមារបស់ប្រទេសចិនថ្មីតាមរយៈការក្រោកឈរឡើង ការមានជីវភាពធូរធារឡើងរហូតមានភាពខ្លាំងក្លាឡើង ។ ប្រជាជនគ្រប់ជនជាតិដែលមកពីតំបន់នានានៃប្រទេសចិនបានរាំរបាំជនជាតិដោយសប្បាយរីករាយនៅទីលានធានអានមិន ដើម្បីបង្ហាញនូវមនោសញ្ចេតនាសេរីភាព រស់រវើកនិងសប្បាយរីយរាយរបស់ពួកគេ ។ កាំជ្រួចគ្រប់រូបភាពត្រូវបានអុជដើម្បីបង្កើតទិដ្ឋភាពស្រស់ស្អាតនិងមហាអស្ចារ្យ៕