李庆莉
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

មតិអន្តរជាតិ ៖ ប្រទេសចិនចាប់ដំណើរការនូវការបើកទូលាយគ្រប់ជ្រុងជ្រោយវគ្គថ្មី គំនិតផ្តួចផ្តើមស្តីពី “ខ្សែក្រវាត់មួយនិងផ្លូវមួយ” បង្កើនកិច្ចសហប្រតិបត្តិការឈ្នះ-ឈ្នះ

2019-03-14 15:21:29 cri

       ក្នុងអំឡុង​ពេល​បើកធ្វើ​មហាសន្និបាតនៃសភាទាំងពីរ​ បញ្ញាវ័ន្តអន្តរជាតិដ៏ល្បីឈ្មោះ​ជាច្រើន​បានចុះផ្សាយ​បទ​អត្ថាធិប្បាយ​តាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​អន្តរជាតិ​នានា​ស្តីពី​​គោលនយោបាយ​របស់ចិន​ និង​បង្ហាញ​ពី​ចក្ខុវិស័យ​ចំពោះ​កិច្ច​ប្រតិបត្តិការនិង​​ឈ្នះ-ឈ្នះ ។

       បញ្ញាវ័ន្ត​នៃ​សកលវិទ្យាល័យ​ជាតិ​សិង្ហបុរី​មួយ​រូប​បាន​ចុះផ្សាយ​អត្ថបទ​លើ​កាសែត​Lianhezaobao របស់​សិង្ហបុរី​ថា​ គំនិត​ផ្តួច​ផ្តើម​ស្តីពី​ “​ ខ្សែក្រវាត់មួយ​និង​ផ្លូវ​មួយ”​បាន​រួម​បញ្ចូល​​គ្នា​​រវាង​មូល​ធន​ ផលិតភាព​និង​បច្ចេកវិទ្យានៃ​ការ​កសាង​​ហេដ្ឋារចនាសម្ព័ន្ធ​របស់​ចិន​ ​និង​​​ប្រកប​ដោយ​កម្លាំង​ចលករ​យ៉ាង​ខ្លាំង​ ។ ក្នុង​ប៉ុន្មាន​ឆ្នាំ​កន្លងទៅនេះ​ ការការពារនិយម​ផ្នែក​ពាណិជ្ជកម្ម​បាន​លេចឡើង​នៅ​អឺរ៉ុបនិង​អាមេរិក​ ខណៈប្រទេស​ចិន​បាន​បង្កើន​ការ​បើកទូលាយ​តាមរយៈ​ការ​កសាង​​មហាតំបន់​​ឈូងសមុទ្រ​ក្វាងទុង​-ហុងកុង-​ម៉ាកាវ និង​ការ​ដាក់ចេញ​ច្បាប់​វិនិយោគសម្រាប់​ពាណិជ្ជករ​បរទេស​ជាដើម​ ក្នុងន័​យ​បង្កើន​កិច្ច​សហប្រតិបត្តិការ​និង​ការអភិវឌ្ឍជា​និរន្តរភាព​ ។

អ្នកបកប្រែ:李庆莉
ប្លុកពិសេស