កាលពីថ្ងៃទី ១១ ខែមីនា លោកDang Minh Khoi ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅប្រទេសចិនបានទទួលបទសម្ភាសន៍ជាមួយអ្នកសារព័ត៌មានវិទ្យុយើងនៅក្រុងប៉េកាំងដោយបានថ្លែងថា លោកជឿជាក់ថា រដ្ឋាភិបាលនិងប្រជាជនចិនមុខជាអាចទទួលបានជោគជ័យក្នុងការជំរុញការអភិវឌ្ឍសេដ្ឋកិច្ចនិងសង្គមជាក់ជាមិនខានឡើយ ។
លោកDang Minh Khoi មានចំណាប់អារម្មណ៍យ៉ាងខ្លាំងចំពោះរបាយការណ៍ការងាររដ្ឋាភិបាលដែលបង្ហាញដោយលោកនាយករដ្ឋមន្ត្រីចិនលីខឺឈាង ។ លោកបានថ្លែងថា ប្រទេសវៀតណាមបានវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលរបស់រដ្ឋាភិបាលចិនក្នុងការងារកាត់បន្ថយភាពក្រីក្រដោយត្រឹមត្រូវ ដូចជាការកែលម្អគុណភាពនៃការរស់នៅរបស់ប្រជាជននិងការកាត់បន្ថយភាពក្រីក្រជាដើម ។ លោកស្ញប់ស្ញែងបំផុតគឺការងារកាត់បន្ថយភាពក្រីក្រដោយចំគោលដៅនៃប្រទេសចិន ។
លោកDang Minh Khoiថ្លែងថា ការអភិវឌ្ឍនៃប្រទេសចិនមានប្រយោជន៍ដល់ការអភិវឌ្ឍប្រទេសជិតខាង ។ វៀតណាមរំពឹងថាគមនាគមន៍ប្រទេសទាំងពីរអាចតភ្ជាប់គ្នាដោយគ្រប់ជ្រុងជ្រោយក្នុងពេលឆាប់ៗ ។ លោកជឿថា រដ្ឋាភិបាលនិងប្រជាជនចិនមុខជាអាចសម្រេចគោលដៅអភិវឌ្ឍដែលបានលើកឡើងក្នុងរបាយការណ៍ការងាររដ្ឋាភិបាលឆ្នាំ ២០១៩ នេះជាក់ជាមិនខានឡើយ ៕