សន្និសីទកាសែតប្រចាំឆ្នាំនៃសភាតំណាងប្រជាជនទូទាំងប្រទេសចិនបានបើកធ្វើឡើងនៅក្រុងប៉េកាំងកាលពីថ្ងៃទី១១ខែមីនា។រដ្ឋមន្រ្តីក្រសួងវិទ្យាសាស្រ្តនិងបច្ចេកវិទ្យាចិនបានថ្លែងថា ប្រទេសចិននឹងបង្កើនកិច្ចសហប្រតិបត្តិការផ្នែកវិទ្យាសាស្រ្តនិងបច្ចេកវិទ្យាអន្តរជាតិនាពេលអនាគតដើម្បីពន្លឿនក្នុងការកសាងប្រទេសបែបច្នៃប្រឌិតថ្មី។
លោក WangZhigangរដ្ឋមន្រ្តីក្រសួងវិទ្យាសាស្រ្តនិងបច្ចេកវិទ្យាចិនបានថ្លែងថា ប្រទេសចិនបានទទួលសមិទ្ធផលច្នៃប្រឌិតថ្មីដ៏សំខាន់មួយចំនួននៅឆ្នាំ២០១៨ វិស្វកម្មបច្ចេកវិទ្យាដ៏សំខាន់ដូចជាស្ពាន ហុងកុង ជូហៃនិងម៉ាកាវ និង5Gជាដើមបានផ្តល់កម្លាំងចលករថ្មីដល់ការអភិវឌ្ឍសេដ្ឋកិច្ចនិងសង្គមកិច្ចប្រទេសចិន។ប្រទេសចិនធ្លាប់បានរៀបចំឲ្យមានការផ្លាស់ប្តូរអ្នកវិទ្យាសាស្រ្តវ័យក្មេងនៃប្រទេសអាស៊ានមកបំពេញទស្សនកិច្ចនៅប្រទេសចិននិងបានដំណើរការឬពិគ្រោះពិភាក្សាអំពីការបង្កើតទំនាក់ទំនងសហការផ្នែកសួនឧទ្យានវិទ្យាសាស្រ្តនិងបច្ចេកវិទ្យាជាមួយប្រទេសហ្វីលីពីននិងឥណ្ឌូណេស៊ីជាដើមដែលបានទទួលការស្វាគមន៍យ៉ាងខ្លាំងក្នុងតំបន់។ប្រទេសចិននឹងបង្កើនកិច្ចសហប្រតិបត្តិការផ្នែកវិទ្យាសាស្រ្តនិងបច្ចេកវិទ្យាអន្តរជាតិថែមមួយកម្រិតទៀតនាពេលអនាគត ដើម្បីធ្វើឲ្យការច្នៃប្រឌិតថ្មីដោយវិទ្យាសាស្រ្តនិងបច្ចេកវិទ្យាក្លាយទៅជាកម្លាំងចលករដ៏សំខាន់មួយសម្រាប់គាំទ្រដល់ការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់និងចីរភាពនៃគំនិតផ្តួចផ្តើមខ្សែក្រវាត់មួយនិងផ្លូវមួយ ។