郑磊
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

អ្នកនាំពាក្យនៃមហាសន្និបាតសភាតំណាងប្រជាជនទូទាំងប្រទេសចិនថ្លែងថា ថវិកាការពារជាតិចិនដែលមានកម្រិតមិនបានបង្កជាការគំរាមកំហែងចំពោះប្រទេសដទៃនោះទេ

2019-03-04 15:08:41 cri

  សន្និសីទ​សារ​ព័ត៌មាន​លើក​ទី​១​នៃ​សន្និបាត​លើក​ទី​២នៃ​មហាសន្និបាត​សភា​តំណាង​ប្រជាជន​ទូទាំង​ប្រទេស​ចិន​នីតិកាល​ទី​១៣​បាន​បើក​ធ្វើ​នៅ​វិមាន​សភា​ប្រជាជន​ក្រុង​ប៉េកាំង​នៅ​ថ្ងៃ​ទី​៤​ខែ​មីនា ។ ពេល​ឆ្លើយ​សំណួរ​របស់​អ្នក​សារ​ព័ត៌មាន លោក​ZhangYesuiអ្នក​នាំ ពាក្យ​នៃ​មហាសន្និបាត​លើក​នេះ​បាន​ថ្លែង​ថា ថវិកា​ការ​ពារ​ជាតិ​ចិន​ដែល​មាន​កម្រិត​មិន​បាន​បង្ក​ជា​ការ​គំរាម​កំហែងអ្វី​ចំពោះ​ប្រទេស​ដទៃ​នោះ​ទេ។

      លោក​បាន​ថ្លែង​ទៀត​ថា ការ​រក្សា​កំណើន​សមរម្យ​នៃ​ថវិកា​ការ​ពារ​ជាតិ​គឺ​ជា​តម្រូវ​ការ​សម្រាប់​ការ​គាំពារសន្តិសុខ​ជាតិ​និង​សម្រប​ទៅ​តាម​កំណែ​ទម្រង់​ផ្នែក​យោធា​ដែល​មាន​លក្ខណៈពិសេស​នៃ​ប្រទេស​ចិន ។ ថវិកា​ការ​ពារ​ជាតិ​ចិន​ដែល​មាន​កម្រិត​គឺ​ដើម្បី​គាំពារ​អធិបតេយ្យភាព សន្តិសុខ​និង​បូរាណភាព​ទឹក​ដី​របស់​ជាតិ វា​នឹង​មិន​បង្ក​ជា​ការ​គំរាម​កំហែង​អ្វី​ចំពោះ​ប្រទេស​ដទៃ​នោះ​ទេ៕

 

អ្នកបកប្រែ:郑磊
ប្លុកពិសេស