ថ្ងៃទី ១៨ ខែ តុលា ឆ្នាំ ២០១៧ សមាជបក្សកុម្មុយនិស្តចិនលើកទី ១៩ បានសម្ពោធបើកនៅក្រុងប៉េកាំងប្រទេសចិន ។ ពេលថ្លែងរបាយការណ៍ លោក Xi Jinping ប្រធានរដ្ឋចិនបានបញ្ជាក់ថា ឆ្លងតាមរយៈកិច្ចខិតខំប្រឹងប្រែងអស់ពេលជាយូរ សង្គមនិយមដែលមានលក្ខណៈពិសេសរបស់ចិនបានចូលយុគសម័យថ្មី នេះជាទិសដៅជាប្រវត្តិសាស្រ្តថ្មីនៃការអភិវឌ្ឍប្រទេសចិននិងមានសារៈសំខាន់ក្នុងប្រវត្តិសាស្ត្រនៃការអភិវឌ្ឍសាធារណរដ្ឋប្រជាមានិតចិនប្រវត្តិសាស្រ្តនៃការអភិវឌ្ឍប្រជាជាតិចិន ប្រវត្តិសាស្ត្រនៃការអភិវឌ្ឍសង្គមនិយមនៃពិភពលោកនិងប្រវត្តិសាស្ត្រនៃការអភិវឌ្ឍសង្គមមនុស្សជាតិ ។