លោកស៊ីជីនភីង ប្រធានរដ្ឋចិនជួបសន្ទនាការងារជាមួយលោកDuterte ប្រធានាធិបតីហ្វិលីពីន​
2017-11-12 10:44:43  cri  Web Editor:Wei

    ថៃ្ងទី​១១​ ខែ​វិច្ឆិកា​ លោក​ស៊ីជីនភីង​ ប្រធាន​រដ្ឋចិន​បាន​ជួបសន្ទនា​ការងារ​ជាមួយ​លោក​Duterte​ ប្រធានាធិបតី​ហ្វីលីពីន​នៅ​ក្រុង​ដាណាង​ប្រទេស​វៀតណាម។​

    លោក​ស៊ីជីនភីង​បាន​ថែ្លងថា​ តាំងពី​លោកប្រធានាធិបតី​ Duterte​បាន​បំពេញ​ទស្សនកិច្ច​ផ្លូវរដ្ឋ​នៅ​ប្រទេស​ចិន​កាលពី​ខែតុលា​ ឆ្នាំ២០១៦​កន្លងទៅនេះ​ ទំនាក់ទំនង​រវាង​ចិន​និង​ហ្វីលីពីន​បាន​បើកទំព័រ​ថ្មី​ហើយ។​ភាគី​ទាំងពីរ​បាន​ធ្វើកិច្ចសហប្រតិបត្តិការ​យ៉ាង​វិជ្ជមាន​ ទំនាក់​ទំនង​រវាង​ប្រទេស​ទាំងពីរ​អភិវឌ្ឍន៍​ទៅមុខ​ដោយមាន​ភាពស្អាតស្អំ​និង​មានស្ថិរភាព​ព្រមទាំង​បាន​ផ្តល់​ផលប្រយោជន៍​ជាក់ស្តែង​ដល់​ប្រជាជន​នៃ​ប្រទេស​ទាំងពីរ​ ហើយ​បាន​រួមវិភាគទាន​សំខាន់​ដល់​សន្តិភាព​និង​ស្ថិរភាព​នៃ​តំបន់​ផងដែរ។​ភាគីចិន​រីករាយ​ជាមួយ​ភាគី​ហ្វីលីពីន​ បន្ត​បង្កើន​ជំនឿ​ទុកចិត្ត​គ្នា​ខាង​នយោបាយ​ ពង្រឹង​កិច្ចសហប្រតិបត្តិការ​ឲ្យ​ស៊ីជម្រៅ​ដើម្បី​ទទួល​បាន​សមិទ្ធិផល​កាន់តែ​ច្រើន​សម្រាប់​ផ្តល់​ផលប្រយោជន៍​ដល់​ប្រជាជន​នៃ​ប្រទេស​ទាំងពីរ។​

    លោក​Duterte​ បាន​ថែ្លងថា​ ទំនាក់ទំនង​រវាង​ហ្វីលីពីន​និង​ចិន​មាន​សារសំខាន់​យ៉ាង​ក្រៃ​លែង។ភាគី​ហ្វីលីពីន​បាន​ខិតខំ​ព្យាយាម​ជំរុញ​កិច្ចសហប្រតិបត្តិការ​លើ​គ្រប់វិស័យ​រវាង​ប្រទេស​ទាំងពីរ​ឲ្យ​អភិវឌ្ឍ​ទៅមុខ​ ហើយ​រីករាយ​រួម​ជាមួយ​ភាគីចិន​ អនុវត្ត​តាម​មតិ​ដែល​បាន​ឯកភាព​ដោយ​ភាគី​ទាំងពីរ​ដើម្បី​ដោះស្រាយ​បញ្ហា​លើសមុទ្រ​ឲ្យ​បាន​ល្អ​និង​ដោយ​សមរម្យ៕​
ទាក់ទង​ជាមួយ​យើង​ខ្ញុំ