លោកស៊ីជីនភីង​ប្រធាន​រដ្ឋ​ចិន​នឹង​អញ្ជើញ​ទៅ​ចូល​រួម​សន្និសីទក្រៅ​ផ្លូវ​ការ​លើក​ទី​២៥​នៃ​ថ្នាក់​ដឹក​នាំ​អង្គការ​សហប្រតិបត្តិការ​សេដ្ឋកិច្ច​អាស៊ីប៉ាស៊ីហ្វិក​ព្រម​ទាំង​អញ្ជើញ​បំពេញ​ទស្សនកិច្ច​ផ្លូវ​រដ្ឋ​នៅ​វៀត​ណាម​និង​ឡាវ
2017-11-08 13:59:43  cri  Web Editor:Zheng

 

  ថ្ងៃ​ទី​៣​ខែ​វិច្ឆិកា លោក​លូខាងអ្នក​នាំ​ពាក្យ​នៃ​ក្រសួង​ការ​បរទេស​ចិន​បាន​ប្រកាស​ថា តប​តាម​សេចក្តី​អញ្ជើញ​របស់​លោក​Tran Dai Quangប្រធាន​រដ្ឋ​វៀតណាម លោកស៊ីជីនភីង​ប្រធាន​រដ្ឋ​ចិន​នឹង​អញ្ជើញ​ទៅ​ចូល​រួម​សន្និសីទក្រៅ​ផ្លូវ​ការ​លើក​ទី​២៥​នៃ​ថ្នាក់​ដឹក​នាំ​អង្គការ​សហប្រតិបត្តិការ​សេដ្ឋកិច្ច​អាស៊ីប៉ាស៊ីហ្វិកនៅ​ក្រុង​Da Nangនៃប្រទេស​វៀតណាម​ពី​ថ្ងៃ​ទី​១០​ដល់​១១​ខែ​វិច្ឆិកាខាង​មុខ​នេះ។

      បន្ទាប់​ពី​បញ្ចប់​សន្និសីទ ពី​ថ្ងៃ​ទី​១២​ដល់​ទី​១៤​ខែ​វិច្ឆិកា លោក​ស៊ីជីនភីង​នឹង​អញ្ជើញ​ទៅ​បំពេញ​ទស្សនកិច្ច​ផ្លូវ​រដ្ឋ​នៅ​ប្រទេស​វៀត​ណាម​និង​ឡាវដោយ​តប​តាម​សេចក្តី​អញ្ជើញ​របស់​លោក​Nguyen Phu Trongអគ្គលេខាធិការ​នៃ​គណៈកម្មាធិការ​មជ្ឈិម​បក្ស​កុម្មុយនិស្ត​វៀត​ណាម លោក​Tran Dai Quangប្រធាន​រដ្ឋ​វៀត​ណាម​និង​លោក​Bounngang Vorachithអគ្គ​លេខាធិការនៃ​គណៈកម្មាធិការ​មជ្ឈិម​បក្ស​បដិវត្តន៍​ប្រជាជន​ឡាវ​និង​ជាប្រធាន​រដ្ឋ​ឡាវ៕

 

ទាក់ទង​ជាមួយ​យើង​ខ្ញុំ