ចំណាប់អារម្មណ៍សម្រាប់ថ្ងៃទី ៣ ខែ មីនា ​ឆ្នាំ ២០១៥
2015-03-03 16:30:57  cri  Web Editor:Deng Qian

សម្រាប់ គំនិត យោបល់​​​​ របស់នាងខ្ញុំ មិនខុស ពីឆ្នាំមុន ប៉ុន្មានទេ គឺ មានការ ចាប់អារម្មណ៍ ក៏ដូចជា ទន្ទឹងរង់ចាំ មើល ថាតើ រដ្ឋាភិបាលចិន នឹង ដាក់ចេញ នូវ គោលនយោបាយអ្វី ដើម្បី អភិវឌ្ឍន៍ ប្រទេសជាតិ ក្នុងឆ្នាំថ្មីនេះ។

កាលពី ឆ្នាំ២០១៤ កន្លងផុត ទៅនាងខ្ញុំ បានសង្កេត ឃើញពី សកម្មភាព នៃការ អភិវឌ្ឍន៍ របស់ ប្រទេសចិន ដែលបាន លើកឡើង ក្នុងឆ្នាំចាស់ រួចហើយ ដែល ធ្វើឲ្យ នាងខ្ញុំ មាន សេចក្ដីរំភើប រីករាយចិត្ត ក្រៃលែង ជំនួស ប្រជាជនចិន ពីព្រោះថា ប្រសិនបើ មានការ អភិវឌ្ឍន៍ ឬក៏ ការកែប្រែទម្រង់ ទៅលើ វិស័យ មួយចំនួន ដែលជួយ កែសម្រូល ដល់ជីវភាព នៃការរស់នៅ របស់ប្រជាជន នោះ ធ្វើឲ្យ ប្រជាជន ទូទាំងប្រទេស មានក្ដីសង្ឃឹម មានភាព សប្បាយរីករាយ និង ទទួល បាន សុខសន្តិភាព។

ទាក់ទង​ជាមួយ​យើង​ខ្ញុំ