សេចក្តី​សង្ខេប​អំពី​ចំណុច​លេចធ្លោ​នៃ​សន្និសីទ​ពេញអង្គ​លើក​ទី ៣ នៃ​មជ្ឈិម​បក្ស​​    កម្មុ​យ​ចិនអាណត្តិទី ១៨
2014-11-12 20:11:50  cri  Web Editor:Zhai Qianqian

សេចក្តី​សង្ខេប​អំពី​ចំណុច​លេចធ្លោ​នៃ​សន្និសីទ​ពេញអង្គ​លើក​ទី ៣ នៃ​មជ្ឈិម​បក្ស​​    កម្មុ​យ​ចិនអាណត្តិទី ១៨

 

កាលវិភាគនៃសន្និសីទ ថ្ងៃទី ៩ ដល់ ថ្ងៃទី ១២ ខែ វិច្ឆិកា ឆ្នាំ ២០១៤

 

អត្ថន័យធំនិងសំខាន់ កំណែទម្រង់គឺជាបដិវត្តន៍ថ្មីដ៏មហិមារបស់ប្រជាជនចិនគ្រប់ជនជាតិដែលបក្សកម្មុយនិស្តចិន​បានដឹកនាំធ្វើនៅក្រោមលក្ខខណ្ឌនៃយុគសម័យថ្មី

 

គោលដៅរួម ធ្វើឲ្យបានល្អពេញលេញនិងអភិវឌ្ឍនូវរបបសង្គមនិយមដែលមាន​លក្ខណៈពិសេសរបស់ប្រទេសចិន ជំរុញប្រព័ន្ធគ្រប់គ្រងរបស់ប្រទេសជាតិ និងការ​ធ្វើទំនើបកម្មនៃសមត្ថភាពគ្រប់គ្រង

 

ចំណុចសំខាន់នៃកំណែទម្រង់ ការកែទម្រង់ប្រព័ន្ធសេដ្ឋកិច្ចជាចំណុចសំខាន់នៃការ​ធ្វើឲ្យកំណែទម្រង់មានភាពស៊ីជម្រៅដោយគ្រប់ជ្រុងជ្រោយ ។ បញ្ហាជាស្នូលគឺដោះ​ស្រាយឲ្យបានល្អនូវទំនាក់ទំនងរវាងរដ្ឋាភិបាលនិងទីផ្សារ ក្នុងន័យញ៉ាំងឲ្យទីផ្សារ​ដើរតួនាទីមានលក្ខណៈសម្រេចទៅលើការចាត់ចែងធនធាន និងដើរតួនាទីនៃរដ្ឋាភិលបាលឲ្យបានកាន់តែល្អប្រសើរ

 

កាលវិភាគនៃកំណែទម្រង់ ដល់ឆ្នាំ ២០២០ ទទួលបានសមិទ្ធផលដែលមាន

លក្ខណៈនៅលើវិស័យសំខាន់ៗ និងក្នុងដំណាក់កាលគន្លឹះនៃកំណែទម្រង់ ហើយ​  ​កកើតបានជាប្រព័ន្ធរបបដែលមានលក្ខណៈពេញលេញ និងមានបទដ្ឋានតាមវិទ្យាសាស្ត្រ ព្រមទាំងដំណើរការប្រកបដោយប្រសិទ្ធភាព ក្នុងន័យធ្វើឲ្យរបបក្នុងវិស័យទាំងអស់មានភាពកាន់តែចាស់ទុំ និងកើតចេញជារូបរាងប្រាកដប្រជា ។

 

ឯកសារបានអនុម័ត សេចក្តីសម្រេចនៃមជ្ឈិមបក្សកម្មុយនិស្តចិនស្តីអំពីបញ្ហាធំនិងសំខាន់មួយចំនួនលើការធ្វើ​​កំណែទម្រង់ឲ្យបានស៊ីជម្រៅដោយគ្រប់ជ្រុងជ្រោយ

 

កំណែទម្រង់លើ ៤ វិស័យធំៗមានភាពលេចធ្លោ

 

វិស័យសេដ្ឋកិច្ច

 

កម្មសិទ្ធទ្រព្យសម្បត្តិសេដ្ឋកិច្ចមិនមែនរបស់រដ្ឋក៏មិនអាចរំលោភបំពានបានដែរ

លើកកម្ពស់ការប្រមូលយកពន្ធលើផលចំណេញនៃដើមទុនរដ្ឋ

ចែកដើមទុនរដ្ឋមួយចំនួនទៅបំពេញឲ្យមូលនិធិការពារសង្គម ។ លើកកម្ពស់សមា​មាត្រនៃការបង់ពន្ធលើផលចំណេញនៃដើមទុនរដ្ឋ ដល់ឆ្នាំ ២០២០ ត្រូវលើកកម្ពស់​ដល់ ៣០ ភាគរយ ។

 

កំណែទម្រង់តម្លៃទឹក អគ្គិសនី និងហ្គាស

 

ឲ្យតែទីផ្សារអាចបង្កើតជាតម្លៃបានគឺសុទ្ធតែប្រគល់ឲ្យទីផ្សារជាអ្នកចាត់ចែង រដ្ឋាភិបាលនឹងមិនលូកដៃដោយមិនសមហេតុផលឡើយ ។ ជំរុញកំណែទម្រង់តម្លៃទឹក ប្រេងកាត ឧស្ម័នធម្មជាតិ ថាមពលអគ្គិសនី គមនាគមន៍ និងទូរគមនាគមន៍ជាដើម​បើកតម្លៃក្នុងដំណាក់កាលប្រកួតប្រជែង ។

 

អនុញាតឲ្យបង្កើតធនាគារដោយប្រើដើមទុនក្នុងសង្គមស៊ីវិល

 

ពង្រីកការបើកទូលាយវិស័យហិរញ្ញវត្ថុទាំងក្នុងនិងក្រៅប្រទេស នៅក្រោមការ​ពង្រឹង​ការងារអធិការកិច្ច អនុញាតឲ្យមានការប្រើប្រាស់ដើម​ទុននៃសង្គមស៊ីវិល ដែលប្រកបដោយលក្ខណៈសម្បត្តិពេញលេញទៅបង្កើតគ្រឹះស្ថានហិរញ្ញវត្ថុដូចជា​ធនាគារធុនតូច និងមធ្យមជាដើមទៅតាមការកំណត់របស់ច្បាប់ ។

 

ពន្លឿនការតាក់តែងច្បាប់ពន្ធអចលនទ្រព្យ

 

ពន្លឿនការតាក់តែងច្បាប់ពន្ធអចលនទ្រព្យនិងធ្វើការកែទម្រង់ក្នុងខណៈពេលសមរម្យ ពន្លឿនការកែទម្រង់ពន្ធធនធាន ជំរុញការកែទម្រង់លើពន្ធតម្លៃការពារបរិស្ថាន

 

វិស័យជីវភាពប្រជាជន

 

បើកទូលាយការអាចសម្រាលកូនបានពីរនាក់សម្រាប់ប្តីឬប្រពន្ធជាកូនទោល

 

ប្រកាន់ខ្ជាប់គោលនយោបាយមូលដ្ឋានរបស់ជាតិ ផ្តើមអនុវត្តគោលនយោបាយអាចសម្រាលកូនបានពីរនាក់សម្រាប់ប្តីឬប្រពន្ធជាកូនទោល ។ កែសម្រួលនិងធ្វើឲ្យ​បានល្អពេញលេញជាបណ្តើរៗនូវគោលនយោបាយ ផ្នែកសម្រាលកូន ដើម្បីជំរុញ​ឲ្យចំនួនប្រជាជនមានការអភិវឌ្ឍដោយមានតុល្យភាព ក្នុងរយៈពេលយូរ ។

 

ជ្រាវស្រាវនិងកំណត់គោលនយោបាយពន្យារពេលចូលនិវត្តន៍

សម្រួលបញ្ចុះតម្លៃធានារ៉ាប់រងសង្គមក្នុងកាលៈទេសៈសមស្របនិងក្នុងបរិមាណ​សមរម្យ ជ្រាវស្រាវនិងកំណត់គោលនយោបាយពន្យារអាយុចូលនិវត្តន៍ជាបណ្តើរៗ

 

លុបបំបាត់ការប្រើឱសថមកបង្កើនចំណូលរបស់វេជ្ជបណ្ឌិត

 

លុបបំបាត់ការប្រើឱសថមកបង្កើនចំណូលរបស់វេជ្ជបណ្ឌិត ធ្វើឲ្យតម្លៃឱសថមាន​បទដ្ឋាន បង្កើតយុទ្ធការប៉ះប៉ូវប្រាក់ដោយវិទ្យាសាស្ត្រ ។ កែទម្រង់វិធីបង់បា្រក់ធានា​រ៉ាប់រងសុខាភិបាល ធ្វើឲ្យល្អពេញលេញនូវប្រព័ន្ធធានារ៉ាប់រងសុខាភិបាលរបស់ប្រជាពលរដ្ឋ និងពន្លឿនការធ្វើឲ្យបានល្អពេញលេញនូវរបបធានារ៉ាប់រងនិងជួយឧបត្ថម្ភសម្រាប់ជំងឺធ្ងន់ ។

 

វិស័យរដ្ឋបាល

 

ស្វែងរកការអនុវត្តរបបភូមិគ្រឹះរបស់មន្ត្រី

 

ខិតខំគ្រប់គ្រងការចំណាយថវិការដ្ឋនិងការកសាងសំណង់អាគាររដ្ឋ ។ ធ្វើឲ្យមានបទដ្ឋាននិងអនុវត្តដោយម៉ឺងម៉ាត់នូវរបបធានាដល់ជីវភាពនិងការងាររបស់ថ្នាក់ដឹក​នាំនិងកម្មាភិបាល មិនអនុញាតឲ្យមានលំនៅដ្ឋាននិងការិល័យនៅច្រើនកន្លែង មិន​អនុញាតឲ្យបែងចែកលំនៅដ្ឋានឬការិយាល័យដែលលើសពីស្តង់ដារ មិនអនុញាតឲ្យបែងចែករថយន្តរដ្ឋដោយល្មើសការកំណត់ មិនអនុញាតឲ្យបែងចែកលេខាធិការដោយល្មើសការកំណត់ មិនអនុញាតមានការយាមកាមដោយល្មើសពីតួនាទី មិនអនុញាតឲ្យធ្វើពិធីបដិសណ្ឋារកិច្ចផ្លូវរដ្ឋលើសពីស្តង់ដារកំណត់ ស៊ើបអង្កេតយ៉ាងតឹងរ៉ឹងលើបញ្ហាដូចជាល្មើសការកំណត់និងទទួលលាភសក្ការៈលើសពីស្តង់ដារជាដើម ។ ស្វែងរកការអនុវត្តរបបភូមិគ្រឹះរបស់មន្ត្រី ។

 

កាត់បន្ថយតួនាទីរបស់អ្នកដឹកនាំ

 

កាត់បន្ថយបរិមាណស្ថាប័នរដ្ឋនិងតួនាទីរបស់អ្នកដឹកនាំ គ្រប់គ្រងយ៉ាងម៉ឺងម៉ាត់លើ​បរិមាណសរុបនៃផ្គង់ផ្គត់មនុស្សរបស់ហរិញ្ញវត្ថុជាតិ ។

 

វិស័យច្បាប់

 

លុបចោលរបបបង្ខាំងខ្លួនសម្រាប់ធ្វើពលកម្ម អប់រំនិងបណ្តុះបណ្តាល

 

លុបចោលរបបបង្ខាំងខ្លួនសម្រាប់ធ្វើពលកម្ម អប់រំនិងបណ្តុះបណ្តាល កែលម្អការដាក់ពិន័យចំពោះអ្នកល្មើសច្បាប់និងច្បាប់អប់រំកែប្រែ ធ្វើឲ្យរបបអប់រំកែប្រែរបស់​សហគមន៍មានភាពពេញលេញ ។

 

កាត់បន្ថយទោសប្រហារជីវិត

 

ធ្វើឲ្យបានពេញលក្ខណៈនូវយន្តការបង្ការ កែតម្រូវនិងដេញដោលការទទួលខុស ត្រូវនៃការកាត់ក្តីខុស ​ហាមឃាត់យ៉ាងដាច់ខាតចំពោះការបង្ខំឲ្យសារភាពទោស និងការដាក់ទណ្ឌកម្មជាដើម ព្រមទាំងអនុវត្តនូវការជម្រុះចោលភស្តុតាងមិនស្រប​ច្បាប់ ។ កាត់បន្ថយជាបណ្តើរៗនូវការដាក់ទោសប្រហារជីវិត ។

 

អនុវត្តសិទ្ធិជំនុំជម្រះនិងសិទ្ធិស្ថាប័នអយ្យការដោយឯករាជ្យ

 

ែកទម្រង់ប្រព័ន្ធគ្រប់គ្រងច្បាប់ ជំរុញការគ្រប់គ្រងដោយឯកភាពនូវកិច្ចការមនុស្ស​និងហិរញ្ញវត្ថុនៃស្ថាប័នតុលាការ និងសាលាអយ្យការពីក្រោមថ្នាក់ខេត្ត ស្វែងរកការ កសាងរបប​គ្រប់គ្រងផ្នែកច្បាប់ដែលខណ្ឌចែកពីតំបន់រដ្ឋបាល ។

 

អត្ថន័យនៃ«សេចក្តីសម្រេចចិត្ត»បានគ្របដណ្តប់លើ ១៥ វិស័យ

 

ប្រកាន់ខ្ជាប់និងកែលម្អមូលដ្ឋានរបបសេដ្ឋកិច្ច

 

ែកលម្អរបបការពារកម្មសិទ្ធិទ្រព្យសម្បត្តិ

 

កម្មសិទ្ធិទ្រព្យសម្បត្តិរដ្ឋមិនអាចបំពានបានជាដាច់ខាត ឯកម្មសិទ្ធិទ្រព្យសម្បត្តិមិន មែនជារបស់រដ្ឋក៏មិនអាចបំពានបានដែរ ។

សកម្មអភិវឌ្ឍន៍ការរួមបញ្ចូលកម្មសិទ្ធិសេដ្ឋកិច្ចផ្ទាល់ខ្លួន

 

គម្រោងដើមទុនរដ្ឋអនុញ្ញាតឲ្យមានការចូលហ៊ុនពីដើមទុនឯកជន ។ អនុញ្ញាតឲ្យ បុគ្គលនៃសហគ្រាសអនុវត្តការរួមបញ្ចូលកម្មសិទ្ធិសេដ្ឋកិច្ចផ្ទាល់ខ្លួនមានសិទ្ធិកាន់​ភាគហ៊ុន ។ កែលម្អរបបថវិកាប្រកបអាជីវកម្មរបស់ដើមទុនរដ្ឋ ដំឡើងអត្រាយកពន្ធ​លើផលចំណេញនៃសហគ្រាសដើមទុនរដ្ឋ ដល់ឆ្នាំ ២០២០ ត្រូវដំឡើងដល់ ២០ ភាគរយ ។

 

គាំទ្រការអភិវឌ្ឍដោយបរិសុទ្ធនូវសេដ្ឋកិច្ចមិនមែនកម្មសិទ្ធិរដ្ឋ

 

តាក់តែងមធ្យោបាយពិស្តារសម្រាប់ការចូលរួមធ្វើអាជីវកម្មក្នុងវិស័យសេដ្ឋកិច្ចមិន​មែនកម្មសិទ្ធិរដ្ឋ ។

 

ពន្លឿនការកែលម្អប្រព័ន្ធទីផ្សារទំនើប

 

កែលម្អយន្តការដែលកំណត់តម្លៃដោយទីផ្សារ

ឲ្យតែទីផ្សារអាចកំណត់តម្លៃបានក៏ប្រគល់ឲ្យទីផ្សារ រដ្ឋាភិបាលមិនលូកនៃដោយ គ្មានហេតុផលនោះឡើយ ។ ជំរុញនូវកំណែទម្រង់តម្លៃទឹក អគ្គិសនី និងឧស្ម័ន ធម្មជាតិជាដើម ។

 

កែលម្អប្រព័ន្ធទីផ្សារហិរញ្ញវត្ថុ

អនុញ្ញាតឲ្យដើមទុនសង្គមស៊ីវិលស្របច្បាប់បង្កើតគ្រឹះស្ថានហិរញ្ញវត្ថុដូចជាធនាគារ​ធុនតូចនិងមធ្យមជាដើម ។

 

ពន្លឿនការផ្លាស់ប្តូរតួនាទីរដ្ឋាភិបាល

 

ពន្លឿនការបង្កើតរបបផ្ទៀងផ្ទាត់សេដ្ឋកិច្ចដែលជាតិបានឯកភាព តាក់តែងតារាងបំ​ណុលទូទាំងប្រទេស និងតាមតំបន់ និងជំរុញការចែករំលែកព័ត៌មានរវាងស្ថាប័នជា​ដើម ។

 

អនុវត្តដោយត្រឹមត្រូវទាំងស្រុងនូវតួនាទីរបស់រដ្ឋាភិបាល

 

លុបបំបាត់ជាបណ្តើរៗនូវលំដាប់ថ្នាក់រដ្ឋបាលតាមនៅសាលារៀន មន្ទីរស្រាវជ្រាវ​ផ្នែកវិទ្យាសាស្ត្រ និងមន្ទីរពេទ្យជាដើម ដើម្បីលុបបំបាត់នូវការធ្វើរដ្ឋបាលភាវូបនីយ​កម្ម ។

 

កែលម្អរចនាសម្ព័ន្ធនៃស្ថាប័នរដ្ឋាភិបាល

 

កាត់បន្ថយបរិមាណស្ថាប័ននិងតួនាទីរបស់ថ្នាក់ដឹកនាំ គ្រាប់គ្រងយ៉ាងម៉ឺងម៉ាត់លើ​ការបែងចែកតួនាទីសម្រាប់អ្នកដឹកនាំនិងកម្មាភិបាល ។

 

កំណែទម្រង់ដោយស៊ីជម្រៅនូវប្រព័ន្ធពន្ធដារហិរញ្ញវត្ថុ

 

កែលម្អរបបពន្ធដារ

រាប់បញ្ចូលនូវផលិតផលចំណាយថាមពលច្រើន និងមានការបំពុលខ្លាំងទៅក្នុង​ក្របខណ្ឌនៃការយកពន្ធ ។ ពន្លឿនការតាក់តែងច្បាប់ពន្ធអចលនទ្រព្យ និងការយក​ពន្ធការពារបរិស្ថានជាដើម ។

 

ែកលម្អយន្តការសមាហរណកម្មទីក្រុងនិងជនបទ

 

ផ្តល់សិទ្ធិទ្រព្យសម្បត្តិកាន់តែច្រើនជូនប្រជាកសិករ

 

ធានាដល់សិទ្ធិទ្រព្យសម្បត្តិរបស់ប្រជាកសិករ កំទម្រង់ប្រព័ន្ធលំនៅដ្ឋាននៅជនបទ

 

បង្កើតទីផ្សារពាណិជកម្មកម្មសិទ្ធិជនបទ ជំរុញឲ្យមានការអនុវត្តដោយមានតម្លា​ភាព បើកចំហ និងយុត្តិធម៌ ។

 

បង្កើតប្រពន្ធថ្មីនៃសេដ្ឋកិច្ចបើកទូលាយ

 

បន្ធូរបន្ថយការទាមទារនៃការបណ្តាក់ទុន

 

ពន្លឿនការចុះហត្ថលេខាលើកិច្ចព្រមព្រៀងវិនិយោគជាមួយប្រទេសពាក់ព័ន្ធ កែទម្រង់ប្រពន្ធពិនិត្យនិងអនុម័តលើការបណ្តាក់ទុនពីបរទេស ដើម្បីពង្រីកកិច្ច សហប្រតិបត្តិការនៃការវិយោគ សំដៅលើកកម្ពស់ប្រសិទ្ធ​ភាពនៃវិយោគទុន ។

 

ពន្លឿនការកសាងតំបន់ពាណិជ្ជកម្មសេរី

ប្រកាន់ខ្ជាប់នូវកិច្ចសហប្រតិបត្តិការទ្វេភាគី ពហុភាគីនិងតំបន់ ពង្រីកកិច្ចសហប្រតិ​បត្តិការផ្តល់ផលប្រយោជន៍ឲ្យគ្នារវាងប្រទេសនានា ពន្លឿនការកសាងតំបន់ ពាណិជ្ជកម្មសេរីជាមួយប្រទេសជិតខាង ។

 

ពង្រីកការបើកទូលាយនៅតាមព្រំដែនដីគោក

 

ពន្លឿនជំហានបើកទូលាយនៅតាមព្រំដែន អនុញ្ញាតឲ្យមានការផ្លាស់ប្តូរនិងធ្វើកិច្ច​សហប្រតិបត្តិការសេដ្ឋកិច្ចរវាងអ្នកនៅតាមតំបន់ព្រំដែន នឹងដាក់ចេញគោល នយោបាយពិសេសដូចជាការលើកកម្ពស់ប្រសិទ្ធិកែច្នៃផលិតផល និងចរាចរណ៍​ទំនិញជាដើម ។

 

ពន្លឿនការកសាងរបបនយោបាយប្រជាធិតេយ្យសង្គមនិយម

 

ជំរុញឲ្យមហាសន្និបាតតំណាងប្រជាជនមានការរីកចម្រើនទៅតាមយុគសម័យ

 

ជំរុញការអភិវឌ្ឍដោយស៊ីជម្រៅនូវការប្រឹក្សាបែបប្រជាធិតេយ្យ

 

អភិវឌ្ឍប្រជាធិតេយ្យតាមមូលដ្ឋាន

 

ជំរុញការកសាងប្រទេសដែលមាននីតិរដ្ឋ

 

គាំពារកិត្យានុភាពនៃរដ្ឋធម្មនុញ្ញ

រាល់អង្គការឬបុគ្គលិកណាក៏កម្មបុព្វសិទ្ធិបំពានលើរដ្ឋធម្មនុញ្ញឡើយ

 

ធានាដោយជាក់លាក់នូវការអនុវត្តសិទ្ធិជំនុំជម្រះនិងសិទ្ធិតំណាងអយ្យការដោយ​យុត្តិធម៌និងឯករាជ្យ

 

កែលម្អរបបធានាដល់សិទ្ធិមនុស្សនិងអង្គការយុត្តិធម៌

 

ពង្រឹងប្រពន្ធដាក់កំហិតនិងធ្វើអធិការកិច្ចលើការអនុវត្តអំណាច

 

ពង្រឹងការច្នៃប្រឌិតថ្មីនៃយន្តការប្រឆាំងអំពើពុករលួយ និងការធានាដល់របប

 

កែលម្អដឹកនាំការប្រឆាំងអំពើពុករលួយ កែទម្រង់តួនាទីប្រឆាំងអំពើពុករលួយគ្រប់​ជាន់ថ្នាក់ ។

 

អនុវត្តដោយគ្រប់ជ្រុងជ្រោយតាមការឯកភាពនូវការគ្រប់គ្រងដោយបានអនុម័ត​ដោយគណៈកម្មាធិការត្រួតពិនិត្យវិន័យនៃមជ្ឈិមបក្សកម្មុយនិស្តចិន ។

 

កែលម្អរបបឥរិយាបថការងារ

 

ខិតខំគ្រប់គ្រងលើការចំណាយនៃថវិការដ្ឋ និងការសាងសង់អាគារស្ថាប័នរដ្ឋ

 

ធ្វើឲ្យមានបទដ្ឋាននូវរបបធានាជីវភាពនិងការងាររបស់អ្នកដឹកនាំនិងកម្មាភិបាល ត្រួតពិនិត្យដោយតឹងរ៉ឹងនូវបញ្ហាល្មើសច្បាប់កំណត់ជាដើម ។

 

ជំរុញការច្នៃប្រឌិតថ្មីផ្នែកវប្បធម៌

 

លើកកម្ពស់កម្រិតបើកទូលាយផ្នែកវប្បធម៌

 

គាំទ្រសហគ្រាសវប្បធម៌ទៅបណ្តាក់ទុននៅទីផ្សារបរទេស ។ លើកទឹកចិត្តឲ្យ​អង្គការសង្គមនិងស្ថាប័នទុនចិនចូលរួមគម្រោងផ្លាស់ប្តូរវប្បធម៌ជាមួយបរទេសរវាង​វិទ្យាស្ថានខុង ជឺ និងមជ្ឈមណ្ឌលវប្បធម៌បរទេស ។

 

ជំរុញការកែទម្រង់និងច្នៃប្រឌិតថ្មីផ្នែកបុព្វហេតុសង្គម

 

ធ្វើឲ្យកំណែទម្រង់ចម្រុះលើកវិស័យអប់រំមានភាពកាន់តែស៊ីជម្រៅ

 

ជំរុញកំណែទម្រង់របបទទួលសិស្សឲ្យចូលរៀន ដើម្បីឲ្យសិស្ស និសិ្សតមានជម្រើស​ច្រើនក្នុងការចូលរៀន អនុវត្តយន្តការគ្រប់គ្រងម៉ាក្រូរបស់រដ្ឋាភិបាល និងការចូលរួម​ធ្វើការពនិត្យអង្កេតពីសង្គមជាដើម ។

 

ក្នុងរយៈកាល "កាតព្វកិច្ចអប់រំ ៩ ឆ្នាំ" អាចចូលសិក្សានៅសាលាក្បែរផ្ទះដោយ មិនបាច់ប្រឡង ។

 

ច្នៃប្រឌិតថ្មីនូវរបបគ្រប់គ្រងសង្គម

បង្កើតគណៈកម្មាធិការសន្តិសុខជាតិ

 

កែលម្អប្រព័ន្ធសន្តិសុខជាតិនិងយុទ្ធសាស្ត្រសន្តិសុខជាតិ ដើម្បីធានាដល់សន្តិសុខ​នៃប្រទេសជាតិ ។

 

ពន្លឿនការកសាងរបបអេកូ-បរិស្ថាន

 

កែលម្អកម្មសិទ្ធិទ្រព្យសម្បត្តិធនធានធម្មជាតិ និងរបបគ្រប់គ្រងលើការប្រើប្រាស់​ធនធាន

 

ខណ្ឌចែកតំបន់ការពារអរិយធម៌អេកូ-បរិស្ថាន

 

អនុវត្តរបបប្រើប្រាស់ធនធានដោយមានសំណង និងរបបការពារអេកូ-បរិស្ថាន

 

កែទម្រង់របបគ្រប់គ្រងនៃការការពារអេកូ-បរិស្ថាន

 

ធ្វើឲ្យស៊ីជម្រៅនូវការកែទម្រង់ផ្នែកកិច្ចការពារជាតិនិងយោធា

 

ធ្វើឲ្យស៊ីជម្រៅនូវការកែទម្រង់ផ្នែកកែសម្រួលប្រព័ន្ធយោធា

 

ជំរុញការកែទម្រង់របបកែសម្រួលគោលនយោបាយយោធា

 

ពង្រឹងនិងកែលម្អការដឹកនាំរបស់បក្សចំពោះការកែទម្រង់ឲ្យស៊ីជម្រៅដោយគ្រប់​ជ្រុងជ្រោយ

 

បង្កើតក្រុមការងារដឹកនាំការកែទម្រង់ឲ្យស៊ីជម្រៅដោយគ្រប់​ជ្រុងជ្រោយ

 

ទទួលខុសត្រូវលើការធ្វើប្លង់មេសម្រាប់ការកែទម្រង់ ការចាត់ចែងរៀបចំនិងសម្រប​សម្រួល ការជំរុញឲ្យមានការអនុវត្តដោយប្រាកដប្រជា ។

 

 

 

 

 

 

 

 

 

ទាក់ទង​ជាមួយ​យើង​ខ្ញុំ