១២ -រឿងអាស្រូវ​ស្តីពី​ការ​លួចស្តាប់​តាម​ប្រព័ន្ធ​ទូរស័ព្ទ​របស់​អាមេរិក​កាន់តែ​រីក​ធំ​ឡើង​នៅ​អាស៊ី​អាគ្នេយ៍​
2013-12-12 15:27:09  cri  Web Editor:Wang Xing

ថ្ងៃ​ទី​២៩​ខែ​តុលា​ ប្រព័ន្ធ​សារព័ត៌មាន​អូស្រ្តាលី​បាន​លាតត្រដាង​ថា​ ស្ថានទូត​អូស្រ្តាលី​ប្រចាំ​នៅ​បរទេស​បាន​ផ្តល់​សេវាកម្ម​ដល់​បណ្តាញ​ចារកម្ម​ទូទាំង​ពិភពលោក​របស់​អាមេរិក​ដោយ​ចូលរួម​ការ​លួច​ស្តាប់​ប្រព័ន្ធ​ទូរស័ព្ទ​ ស្កាត់​យក​ទិន្ន័យ​សំខាន់​២​ខាង​ទូរគមនាគមន៍​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក​ដែល​ក្នុង​នោះ​ពាក់ព័ន្ធ​ដល់​ប្រទេស​ឥណ្ឌូនេស៊ី​ ម៉ាឡេស៊ី​ ហ្វីលីពីន​ថៃ​និង​វៀតណាម​ជាដើម​។ បន្ទាប់មក​ រដ្ឋាភិបាល​ឥណ្ឌូនេស៊ី​និង​ម៉ាឡេស៊ី​បាន​ទាម​ទារ​ឲ្យ​អាមេរិក​និង​អូស្រ្តាលី​ធ្វើ​ការ​បកស្រាយ​ចំពោះ​រឿងនេះ​។ ហ្វីលីពីន​ក៏​បាន​បង្ហាញ​ថា​នឹង​ធ្វើ​ការ​ស៊ើបអង្កេត​ចំពោះ​រឿង​នេះ​ដែរ​។

    ថ្ងៃ​ទី​១៨​ខែ​វិច្ឆិកា​ ប្រព័ន្ធ​សារព័ត៌មាន​អូស្រា្តលី​បាន​ផ្សាយ​ដំណឹងថា​ ស្ថាប័ន​ស៊ើបការណ៍​របស់​អូស្រ្តាលី​ធ្លាប់​លួច​ស្តាប់​ប្រព័ន្ធ​ទូរស័ព្ទ​ដៃ​របស់​មន្រ្តី​ជាន់ខ្ពស់​នៃ​រដ្ឋាភិបាល​ឥណ្ឌូនេស៊ី​ក្នុង​នោះ​រួមមាន​ទាំង​លោក​Susilo​ប្រធានាធិបតី​ឥណ្ឌូនេស៊ី​ផងដែរ​ ការនេះ​បាន​បណ្តាល​ឲ្យ​ទំនាក់ទំនង​រវាង​ប្រទេស​ទាំង២​ធ្លាក់ចុះ​។ បន្ទាប់មក ​មាន​ប្រភព​ព័ត៌មាន​បាន​បង្ហើប​ទៀត​ថា​ សិង្ហបុរី​ធ្លាប់​សហការ​ជាមួយ​អាមេរិក​និង​អូស្រ្តាលី​ធ្វើ​ការ​លួចស្តាប់​ចំពោះ​ឥណ្ឌូនេស៊ី​និង​ម៉ាឡេស៊ី​។ ម៉ាឡេស៊ី​បាន​ទាមទារ​ឲ្យ​សិង្ហបុរី​ធ្វើ​ការ​បកស្រាយ ​តែ​សិង្ហបុរី​បាន​បដិសេធ​ឆ្លើយ​តប​។
ទាក់ទង​ជាមួយ​យើង​ខ្ញុំ