១៣ - ​រដ្ឋាភិបាល​មីយ៉ាន់ម៉ា​បាន​ធ្វើការ​សន្ទនា​ជា​សមូហភាព​ជា​មួយអ​ង្គការ​ប្រដាប់​អាវុធ​ជនជាតិ​ភាគ​តិច​ជា​លើក​ដំបូង​ក្នុង​រយៈពេល​៦០​ឆ្នាំ​រៀងមក​
2013-12-12 15:26:39  cri  Web Editor:Wang Xing
        ពី​ថ្ងៃ​ទី​៤​ដល់​ទី​៥​ខែវិច្ឆិកា​ តំណាង​រដ្ឋាភិបាល​យ៉ាន់ម៉ា​បាន​ធ្វើ​ការ​សន្ទនា​ជា​សមូហភាព​ជាមួយ​តំណាង​នៃ​អង្គការ​ប្រដាប់​អាវុធ​ជនជាតិ​ភាគតិច​ចំនួន​១៧​ក្រុម​។ នេះ​គឺជា​លើក​ដំបូង​ហើយ​ដែល​រដ្ឋាភិល​មីយ៉ាន់ម៉ា​បាន​ធ្វើ​ការ​សន្ទនា​ជា​សមូហភាព​ជា​មួយ​អង្គការ​ប្រដាប់​អាវុធ​ជនជាតិ​ភាគតិច​សំខាន់​ៗ​ជា​លើក​ដំបូង​ចាប់​តាំង​ពី​រដ្ឋាភិបាល​និង​ជនជាតិ​ភាគ​តិច​សំខាន់ៗ​ចុះ​ហត្ថលេខា​លើ​កិច្ចព្រមព្រៀង​Panglong​នា​ខែ​កុម្ភៈ​ឆ្នាំ​១៩៤៧​កន្លង​មក​ ហើយ​ក៏​ជា​ការ​វិវឌ្ឍន៍​ដ៏​សំខាន់​មួយ​សម្រាប់​ការ​ស្វែងរក​ការ​ឈប់​បាញ់​ទាំង​ស្រុង​និង​មាន​សន្តិភាព​ជា​ស្ថាពរ​។ មុននេះ​ អង្គការ​ប្រដាប់​អាវុធ​ជនជាតិ​ភាគ​តិច​ចំនួន​១៧​បាន​បើក​ធ្វើ​សន្និសីទ​កំពូល​ដើម្បី​សម្របសម្រួល​គោលជំហរ​។ ភាគី​ទាំង​២​នឹង​ធ្វើ​ការ​សន្ទនា​ជា​ថ្មី​ម្តង​ទៀត​នៅ​ខែ​ធ្នូ​នេះ​។ រដ្ឋាភិបាល​មីយ៉ាន់ម៉ា​កំពុង​ខិតខំ​ដើម្បី​ចុះ​ហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ឈប់​បាញ់​ទូទាំង​ប្រទេស​ជាមួយ​អង្គការ​ប្រដាប់​អាវុធ​ទាំងឡាយ​ បន្ទាប់មក​ធ្វើ​ការ​សន្ទនា​ខាង​នយោបាយ​ក្នុង​ន័យ​ខិតខំ​សម្រេច​សន្តិភាព​ជា​ស្ថាពរ​។
ទាក់ទង​ជាមួយ​យើង​ខ្ញុំ