១៤ -​ព្យុះ​ហៃយ៉ាន់​បាន​បណ្តាល​ឲ្យ​កើត​គ្រោះ​មហន្តរាយ​យ៉ាង​ធ្ងន់ធ្ងរ​នៅ​ភាគ​កណ្តាល​ប្រទេស​ហ្វីលីពីន​
2013-12-12 15:09:54  cri  Web Editor:Wang Xing
        ថ្ងៃ​ទី​៨​ខែ​វិច្ឆិកា​ ព្យុះហៃយ៉ាន់​បាន​វាយ​ប្រហារ​ទៅលើ​ខេត្ត​ជាច្រើន​នៅ​ភាគ​កណ្តាល​ប្រទេស​ហ្វីលីពីន​ ដែល​បាន​បណ្តាល​ឲ្យ​មនុស្ស​ស្លាប់​បាត់បង់​ជីវិត​និង​រងរបួស​យ៉ាង​ច្រើន​សន្ធឹក​និង​ខូចខាត​ទ្រព្យសម្បត្តិ​យ៉ាង​ដំណំ​។ គិត​រហូត​ដល់​ថ្ងៃ​ទី​៧​ខែ​ធ្នូ ​បាន​បណ្តាល​ឲ្យ​មនុស្ស​៥៧៩៦​នាក់​ស្លាប់​បាត់បង់​ជីវិត​ ជិត​១៨០០​នាក់​បាត់​ខ្លួន​ និង​ជាង​២៧០០០​នាក់​រង​របួស​ ចំនួន​មនុស្ស​រង​គ្រោះ​លើស​ពី​១៤​លាននាក់ ​ក្នុង​នោះ​មាន​៣លាន​៦ដែន​២ម៉ឺន​នាក់​គ្មាន​ផ្ទះ​ស្នាក់នៅ​។ គ្រោះ​មហន្តរាយ​បាន​ញ៉ាំង​ឲ្យ​សហគមន៍​អន្តរជាតិ​យកចិត្តទុកដាក់​យ៉ាង​ទូលំ​ទូលាយ​ ប្រទេស​និង​អង្គការ​អន្តរជាតិ​ជា​ច្រើន​បាន​ផ្តល់​ជំនួយ​ជា​ទឹក​ប្រាក់​ដល់​ហ្វីលីពីន​ឬ​ចាត់​បញ្ជូន​ក្រុម​ជួយសង្គ្រោះ​ទៅ​កាន់​តំបន់​រងគ្រោះ​។ ក្រោយពី​ទទួល​បាន​ការ​យល់​ព្រម​ពី​ហ្វីពីលីន​ ប្រទេស​ចិន​បាន​ចាត់បញ្ជូន​នាវា​ទេព្យ​សញ្ញា​នាវា​សន្តិភាព​នៃ​កងទ័ព​ជើង​ទឹក​ចិន​និង​សមាជិក​ជួយសង្គ្រោះ​នៃ​រដ្ឋាភិបាល​និង​កាក​បាទ​ក្រហម​ចិន​ទៅ​កាន់​ហ្វីលីពីន​ដើម្បី​ជួយ​សង្រ្គោះ​អ្នក​រងគ្រោះ​។ ក្រោយ​ពី​ចូល​ដល់​ខែធ្នូ​ តំបន់​រងគ្រោះ​នៅ​ហ្វីលីពីន​បាន​ចាប់​ផ្តើម​ធ្វើ​ការ​ស្តារ​ឡើ​ងវិញ​ក្រោយ​ពី​គ្រោះ​មហន្តរាយ​។
ទាក់ទង​ជាមួយ​យើង​ខ្ញុំ