១៦ - រាជរដ្ឋាភិបាល​លោក​ស្រី​យីងឡាក់​ប្រទេស​ថៃ​ប្រឈម​នឹង​វិបត្តិ​នយោបាយ​ធ្ងន់​ធ្ងរ​បំផុត​តាំង​ពី​លោក​ស្រី​ចូល​កាន់​តំណែង​រៀង​មក​
2013-12-12 15:06:42  cri  Web Editor:Wang Xing
        ថ្ងៃ​ទី​ ១១ ​ខែ​វិច្ឆិកា​ សភា​ជាន់​ក្រោម​នៃ​រដ្ឋសភា​ថៃ​បាន​អនុម័ត​នូវ​សេចក្តី​ព្រាង​ច្បាប់​អំពី​ការ​លើក​លែង​ទោស​ដែល​ដាក់​ជូន​ដោយ​បក្ស​ភឿ​ថៃ​ជា​បក្ស​កាន់​អំណាច​។ ​បន្ទាប់​ពី​នោះ​​ បក្ស​ប្រឆាំង​ដែល​បាន​ធ្វើ​បាតុកម្ម​ចាប់​ពី​ខែ​សីហា​កន្លង​មក​នោះ​​បាន​ប្រកាស​នឹង​ធ្វើ​បាតុកម្ម​ដែល​មាន​រយៈ​ពេល​យូរ​នៅ​តាម​ដង​វិថី​ក្រុង​បាងកក​។ ពួក​គេ​សម្គាល់​ថា​ សេចក្តី​ព្រាង​ច្បាប់​អំពី​ការ​លើក​លែង​ទោស​ប្រហែល​នឹង​ក្រាល​ផ្លូវ​សម្រាប់​លោក​ថាស៊ីន​អតីត​នាយករដ្ឋមន្រ្តី​ឲ្យ​វិល​ចូល​ស្រុក​វិញ​។​ក្រោយ​ពី​ធ្វើ​បាតុកម្ម​ ការ​ទាមទារ​ឲ្យ​ដក​ចេញ​នូវ​សេចក្តី​ព្រាង​ច្បាប់​អំពី​ការ​លើក​លែង​ទោស​បាន​ប្រែ​ទៅ​ជា​ការ​ផ្តួល​រំលំ​រាជរដ្ឋាភិបាល​លោក​ស្រី​យីង​ឡាក់​វិញ​។​នៅ​ថ្ងៃ​ទី​៣​ ខែ​ធ្នូ​ លោក​Suthep Thuagsuban​អ្នក​ដឹក​នាំ​នៃ​ការ​ធ្វើ​មីទីង​ប្រឆាំង​រាជរដ្ឋាភិបាល​បាន​ផ្តួច​ផ្តើម​នូវ​ការ​បង្កើត​រដ្ឋសភា​ប្រជាជន​មួយ​ ហើយ​ជ្រើស​រើស​នាយករដ្ឋមន្រ្តី​ថ្មី​និង​បង្កើត​រាជរដ្ឋាភិបាល​បណ្តោះអាសន្ន​ រួច​ហើយ​ធ្វើ​ការ​បោះ​ឆ្នោត​សកល​ជា​ថ្មី​ម្តង​ទៀត​ ដោយ​កំចាត់​ចោល​ទាំង​ស្រុង​នូវ​កម្លាំង​របស់​លោក​ថាស៊ីន​និង​លោក​ស្រី​យីងឡាក់​ក្នុង​ផ្នែក​នយោបាយ​របស់​ប្រទេស​ថៃ​។​ថ្ងៃទី​៩​ ខែ​ធ្នូ​ លោក​ស្រី​យីងឡាក់​បាន​ប្រកាស​រំសាយ​សភា​ជាន់​ក្រោម​នៃ​រដ្ឋសភា​។​ការ​បោះ​ឆ្នោត​ជ្រើស​រើស​សមាជិក​នៃ​សភា​ជាន់​ក្រោម​នៃ​រដ្ឋសភា​អាណត្តិ​ថ្មី​នឹង​ត្រូវ​រៀប​ចំ​ធ្វើ​នៅ​ថ្ងៃ​ទី​២​ខែ​កុម្ភៈ​ឆ្នាំ​ ២០១៤ ។
ទាក់ទង​ជាមួយ​យើង​ខ្ញុំ