លោករដ្ឋមន្រ្តី​ការ​បរទេស​ចិន​ថ្លែងថា​ត្រូវ​ធ្វើ​ឲ្យ​ទំនាក់ទំនាង​រវាង​ចិន​និង​ប៉ាគីស្ថាន​រឹងមាំ​ដូច​ជា​ដែក​មិន​ច្រែះ​ចាប់​ជា​រៀង​រហូត​និង​លត់ដំ​ឲ្យ​ទៅ​ជា​ដែកថែប
2018-04-23 15:38:14  cri  Web Editor:Ma

​លោក​WangYiសមាជិក​ក្រុម​ប្រឹក្សា​កិច្ច​ការ​រដ្ឋ​ចិន​និង​ជា​រដ្ឋមន្រ្តី​ការ​បរទេស​ចិន​បាន​ជួប​ពិភាក្សា​ការងារ​ជាមួយ​លោកKhawajaAsifរដ្ឋមន្រ្តី​ការ​បរទេស​ប៉ាគីស្ថាន​ដែល​ទៅ​បំពេញ​ទស្សនកិច្ច​នៅ​ប្រទេស​ចិន​នៅ​ថ្ងៃ​ទី២៣ខែ​មេសា។​ភាគី​ទាំង​ពីរ​បាន​ឯកភាព​គ្នា​ថា ​ទំនាក់​ទំនង​ភាព​ជា​ដៃគូ​យុទ្ធសាស្រ្ត​គ្រប់​កាលៈ​ទេសៈ​រវាង​ចិន​និង​ប៉ាគីស្ថាន​គឺ​ជា​ទ្រព្យ​សម្បត្តិ​ដ៏​មាន​តម្លៃ​របស់​ប្រទេស​ទាំង​ពីរ ​ប្រទេស​ទាំង​ពីរ​នឹង​បន្ត​ចាត់​ទុក​ការ​អភិវឌ្ឍ​ទំនាក់​ទំនង​ទ្វេភាគី​នា​ពេល​អនាគត​ជា​ទិស​ដៅ​អាទិភាព​នៃ​គោល​នយោបាយ​ចំពោះ​ក្រៅ​ប្រទេស​ ​ធ្វើ​ឲ្យ​ការ​សម្រប​សម្រួល​និង​សហការ​គ្នា​ក្នុង​កិច្ច​ការ​អន្តរជាតិ​និង​កិច្ចការ​តំបន់​មាន​ភាព​ជិត​ស្និទ្ធ ​ជំរុញ​ថែម​ទៀត​នូវ​កិច្ច​កសាង​ទំនាក់​ទំនង​អន្តរជាតិ​បែប​ថ្មី ​បង្កើត​សហគមន៍​រួម​វាសនា​តែ​មួយ​រវាង​ចិន​និង​ប៉ាគីស្ថាន​ដែល​កាន់​តែ​ល្អិតល្មួត។

បន្ទាប់​ពី​បញ្ចប់​កិច្ច​ជំនួប​ពិភាក្សា​ ​លោកWangYiនិង​​លោកKhawajaAsifបាន​រួម​គ្នា​ជួប​ជា​មួយ​អ្នក​សារ​ព័ត៌មាន ​លោកWangYiបាន​ថ្លែង​ថា ​ភាគី​ទាំង​ពីរ​បាន​ផ្លាស់​ប្តូរ​មតិ​យោបល់យ៉ាង​ស៊ីជម្រៅ​ជុំវិញ​កិច្ច​សហប្រតិបត្តិការ​ផ្នែក​សេដ្ឋកិច្ច​ពាណិជ្ជកម្ម ​សន្តិសុខ​ជា​ដើម​រវាង​ចិន​និង​ប៉ាគីស្ថាន ​ដោយ​បាន​បញ្ជាក់​ច្បាស់​ថា​ភាគី​ទាំង​ពីរ​នឹង​រួម​គ្នា​គាំពារ​ប្រព័ន្ធ​ពាណិជ្ជកម្ម​ជា​សកល​ដែល​មាន​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក​ជា​ស្នូល ​ប្រកាន់​ខ្ជាប់​ទិស​ដៅ​អភិវឌ្ឍន៍​ដែល​បង្កើន​ការ​សម្របសម្រួល​និង​សហការ​គ្នា​ក្រោម​ក្របខ័ណ្ឌ​អង្គការ​សហប្រតិបត្តិ​ការ​សៀងហៃ។​ភាគី​ចិន​បាន​សូម​កោតសរសើរ​ខ្ពស់​នូវ​ការ​ខិតខំ​ប្រឹងប្រែង​របស់​ភាគី​ប៉ាគីស្ថាន​ក្នុង​ការ​បង្រ្កាប​ភេរវនិយម ​ព្រម​ទាំង​រីករាយ​ក្នុង​ការ​ផ្តល់​ការ​គាំទ្រ​និង​ជំនួយ​យ៉ាង​សកម្ម​ដល់​ប៉ាគីស្ថាន​ផងដែរ។
ទាក់ទង​ជាមួយ​យើង​ខ្ញុំ