​លោក ស៊ីជីនភីង ប្រធាន​រដ្ឋ​ចិន​ថ្លែង​សុន្ទរកថា​គន្លឹះ​ក្នុង​សនិ្នសីទ​ការងារ​អំពី​សុវត្ថិភាព​​បណ្តាញ​អ៊ីនធឺណែត​និង​ព័ត៌មាន​វិទ្យា​​ទូទាំង​ប្រទេស​ចិន
2018-04-22 14:57:21  cri  Web Editor:Guo

      ពី​ថ្ងៃទី ២០ ដល់​ទី ២១ ខែ​មេសា សនិ្នសីទ​ការងារ​សុវត្ថិភាព​បណ្តាញ​អ៊ីនធឺណែត​និង​ព័ត៌មាន​វិទ្យា​ទូទាំង​ប្រទេស​ចិន​បាន​ប្រារព្វ​ធ្វើ​នៅ​ក្រុង​ប៉េកាំង ។ លោក ស៊ីជីនភីង ប្រធាន​រដ្ឋ​ចិន​និង​ជា​ប្រធាន​គណៈកម្មាធិការ​សុវត្ថិភាព​បណ្តាញ​អ៊ីនធឺណែត​និង​ព័ត៌មាន​វិទ្យា​មជ្ឈិម​ចិន​បាន​ចូល​រួម​សនិ្នសីទ​ព្រម​ទាំង​បាន​ថ្លែង​សុន្ទរកថា​គន្លឹះ​ផង​ដែរ ។

      ថ្លែង​ក្នុង​សុន្ទរកថា លោក ស៊ីជីនភីង បាន​គូស​បញ្ជាក់​ថា ការ​ធ្វើ​ព័ត៌មាន​ភាវូបនីយកម្ម​បាន​នាំ​មក​នូវ​កាលានុវត្តភាព​កម្រ​មាន​ដល់​ប្រជាជាតិ​ចិន​ ។ ប្រទេស​ចិន​ត្រូវ​ក្តាប់​ជាប់​ដោយ​វាង​វៃ​នូវ​កាលានុវត្តភាព​ជា​ប្រវត្តិសាស្ត្រ​នៃ​ការ​អភិវឌ្ឍ​ព័ត៌មាន​វិទ្យា បង្កើន​ការ​ផ្សាយ​ព័ត៌មាន​​វិជ្ជមាន​លើ​បណ្តាញ​អ៊ីនធឺណែត គាំពារ​សុវត្ថិភាព​លើ​បណ្តាញ​អ៊ីនធឺណែត និង​ជំរុញ​ការ​វាយ​ទម្លុះ​ខាង​ផ្នែក​បច្ចេកវិទ្យា​ជា​គន្លឹះ​លើ​វិស័យ​ព័ត៌មាន​វិទ្យា  ​ពង្រីក​តួនាទី​ណែនាំ​របស់​ព័ត៌មាន​វិទ្យា​ទៅ​លើ​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​សង្គម​ បង្កើន​ការ​រួម​បញ្ចូល​​គ្នា​រវាង​ផ្នែក​យោធា​និង​ស៊ីវិល​លើ​វិស័យ​បណ្តាញ​អ៊ីនធឺណែត​និង​ព័ត៌មានវិទ្យា ផ្តើម​គំនិត​ចូលរួម​ដំណើរ​វិវឌ្ឍន៍​គ្រប់​គ្រង​បណ្តាញ​អ៊ីនធឺណែត​អន្តរជាតិ ក៏ដូច​ជា​ច្នៃ​ប្រឌិត​ថ្មី​ដោយ​ម្ចាស់ការ​សម្រាប់​ជំរុញ​កិច្ចកសាង​ប្រទេស​ខ្លាំង​ខាង​បណ្តាញ​អ៊ីនធឺណែត ក្នុង​ន័យ​​រួម​ចំណែក​ថ្មី​ក្នុង​ការ​តស៊ូ​ប្តូរ​ផ្តាច់​ដើម្បី​សម្រេច​បាន​នូវ​កិច្ច​កសាង​សង្គម​ដែល​ប្រជាជន​មាន​ជីវភាព​ធូរធារ​បង្គួរ​ដោយ​គ្រប់​ជ្រុង​ជ្រោយ និង​ដណ្តើម​យក​ជ័យ​ជម្នះ​ដ៏​មហិមា​នៃ​សង្គម​និយម​មាន​លក្ខណៈ​ពិសេស​នៃ​ប្រទេសចិន​ក្នុង​យុគសម័យ​ថ្មី​ ព្រម​និង​សម្រេច​បាន​នូវ​សុបិន​ប្រទេស​ចិន​​ដែល​ស្តារ​ភាព​រុង​រឿង​ថ្កុំ​ថ្កើង​ដ៏​មហិមា​របស់​ប្រជាជាតិ​ចិន​ផង​ដែរ ៕

ទាក់ទង​ជាមួយ​យើង​ខ្ញុំ