ឥណ្ឌូនេស៊ី​បែក​ធ្លាយ​រឿង​​ថា ព័ត៌មាន​បុគ្កល​របស់​អ្នក​ប្រើ​ប្រាស់​Facebook ត្រូវ​គេ​លួច​
2018-04-20 15:26:22  cri  Web Editor:Guo

      សមត្ថកិច្ច​ប៉ូលិស​នៃ​ប្រទេស​ឥណ្ឌូនេស៊ី​កំពុង​ស្រាវ​ជ្រាវ​យ៉ាង​ស៊ីជម្រៅ​អំពី​កម្មវិធី​ប្រើ​ប្រាស់​ដែល​ពាក់ព័ន្ធ​នឹង​បណ្តាញ​ទំនាក់​ទំនង​សង្គម Facebook ក្នុង​គោល​បំណង​ធ្វើ​ការ​ស៊ើបអង្កេត​ថា តើ​មាន​បទ​ល្មើស​លួច​យក​​ព័ត៌មាន​បុគ្គល​របស់​អ្នក​ប្រើ​ប្រាស់​នៃ​ប្រទេស​ឥណ្ឌូនេស៊ី​ឬ​យ៉ាង​ណា ។

      ប្រព័ន្ធ​សារព័តមាន​ឥណ្ឌូនេស៊ី​បាន​ផ្សាយ​ដំណឹង​​ឲ្យ​ដឹង​ថា តាម​ដំណឹង​នៃ​ទីភ្នាក់ងារ​សារព័ត៌មាន​ Reuters នៃ​ប្រទេស​អង់គ្លេស​ នៅ​ថ្ងៃ​អង្គារ​នេះ​​ ក្នុង​សវនាការ​របស់​រដ្ឋសភា​ប្រទេស​ឥណ្ឌូនេស៊ី តំណាង​នៃ​ក្រុមហ៊ុន​ Facebook​ប្រចាំ​នៅ​ឥណ្ឌូនេស៊ី​ទទួល​បាន​ការ​​សួរ​ដេញ​ដោល​អស់​រយៈពេល៥​ម៉ោង​អំពី​ការ​បែក​ធ្លាយ​ព័ត៌មាន​បុគ្គល​របស់​អ្នក​ប្រើ​ប្រាស់ តំណាង​រូប​នេះ​ក៏​បាន​សុំ​អភ័យទោស​ចំពោះ​រឿង​ដែល​​ព័ត៌មាន​បុគ្គល​របស់​អ្នក​ប្រើ​ប្រាស់​នៃ​ប្រទេស​ឥណ្ឌូនេស៊ី​ចំនួន​ជាង​១​លាន​នាក់​ប្រហែល​នឹង​ត្រូវ​គេ​​លួច​យក​ទៅ​ប្រើ​ប្រាស់​ដោយ​ខុស​ច្បាប់​នោះ ៕

ទាក់ទង​ជាមួយ​យើង​ខ្ញុំ