​រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម​ថៃ​ថ្លែង​ថា ការ​បង្កើត​តំបន់​ពិសោធន៍​ផ្នែក​​ពាណិជ្ជកម្ម​សេរី​នៅ​កោះ​ហៃណាន​គឺ​មាន​អំណោយ​ផល​ដល់​ប្រទេស​ថៃ​និង​អាស៊ាន
2018-04-20 15:25:06  cri  Web Editor:Guo

      នា​ពេល​កន្លង​ទៅ​ថ្មីៗ​នេះ ក្នុង​មហា​មីទីង​រំលឹក​ខួប​ទី ៣០ នៃ​ការ​បង្កើត​ខេត្ត​ហៃណាន​និង​កសាង​តំបន់​សេដ្ឋកិច្ច​ពិសេស លោក ស៊ីជីនភីង​ ប្រធាន​រដ្ឋចិន​បាន​ប្រកាស​ជា​ផ្លូវ​ការ​ថា មជ្ឈិម​បក្ស​កុម្មុយនិស្ត​ចិន​បាន​សម្រេច​ថា នឹង​គាំទ្រ​ការ​បង្កើត​តំបន់​ពិសោធន៍​ផ្នែក​​ពាណិជ្ជកម្ម​សេរី​នៅ​ទូទាំង​កោះ​ហៃណាន​ គាំទ្រ​ខេត្ត​ហៃណាន​ស្វែង​រក​ជា​បណ្តើរៗ​និង​ជំរុញ​ដោយ​នឹងនរ​នូវ​ការ​​កសាង​កំពង់ផែ​ពាណិជ្ជកម្ម​សេរី​ដែល​ប្រកប​ដោយ​លក្ខណៈ​ពិសេស​នៃ​ប្រទេស​ចិន ក៏​ដូច​ជា​បង្តើត​ប្រព័ន្ធ​គោល​នយោបាយ​នៃ​កំពង់ផែ​ពាណិជ្ជកម្ម​សេរី​ដោយ​ចែក​ជា​ដំណាក់​កាល​នីមួយៗ​ផង​ដែរ ។

      ទាក់​ទិន​នឹង​រឿង​នេះ​ មជ្ឈដ្ឋាន​នយោបាយ​នៃ​ប្រទេស​ថៃ​មាន​ចំណាប់​អារម្មណ៍​ខ្ពស់​ព្រម​ទាំង​បាន​វាយ​តម្លៃ​យ៉ាង​សកម្ម​ ។ ពេល​ផ្តល់​បទ​សម្ភាសន៍​ជា​មួយ​អ្នក​សារព័ត៌មាន​នៅ​ថ្ងៃទី ១៨ ខែ​មេសា លោក Sontirat Sontijirawong រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម​នៃ​ប្រទេស​ថៃ​បាន​ថ្លែង​ថា ការ​បង្កើត​តំបន់​ពិសោធន៍​ផ្នែក​​ពាណិជ្ជកម្ម​សេរី​នៅ​ទូទាំង​​កោះ​ហៃណាន​ គឺ​មាន​សារៈសំខាន់​ណាស់ មិនថា​និយាយ​ចំពោះ​ប្រទេស​ថៃ​ឬក៏​ចំពោះ​អាស៊ាន​ទាំង​មូល​ វិធានការ​នេះ​សុទ្ធ​តែ​ជា​ដំណឹង​ល្អ​មួយ​ ៕

ទាក់ទង​ជាមួយ​យើង​ខ្ញុំ