ឯកអគ្គរដ្ឋទូត​ហ្វីលីពីន​ប្រចាំ​នៅ​ប្រទេសចិន​ថ្លែង​ថា​ ​សន្ទុះ​កំណើន​ដ៏​ខ្លាំងក្លា​នៃ​ចំនួន​ភ្ញៀវ​ទេសចរ​ចិន​ទៅ​កាន់​ហ្វីលីពីន​គឺ​ដោយ​មក​ពី​​ទំនាក់ទំនង​ទ្វេភាគី​ទទួល​បាន​ការ​​អភិវឌ្ឍ​ជា​បន្ត​បន្ទាប់
2018-04-20 15:18:55  cri  Web Editor:Wang

   ថ្ងៃទី​១៩​ខែ​មេសា​ លោក​Romanaឯកអគ្គរដ្ឋទូត​ហ្វីលីពីន​ប្រចាំ​នៅ​ប្រទេសចិន​បាន​ថ្លែង​នៅ​ក្រុង​ប៉េកាំង​ថា​ ​ប្រទេស​ចិន​បាន​ក្លាយ​ជា​ប្រទេស​ជា​ប្រភព​ភ្ញៀវ​ទេសចរ​បរទេស​ធំ​ទី​២​នៃ​ប្រទេស​ហ្វីលីពីន​ ​នេះ​គឺ​ដោយ​មក​​ពី​ទំនាក់ទំនង​ទ្វេភាគី​ដែល​ទទយល​បាន​ការ​​អភិវឌ្ឍ​ជា​បន្តបន្ទាប់​​។

     លោក​Romana បាន​ថ្លែង​ទៀត​ថា​ ​ទោះបី​ជា​កោះ​Boracayដែល​ជា​រមណីយដ្ឋាន​ទេសចរណ៍ ល្បីឈ្មោះ​របស់​ហ្វីលីពីន​ត្រូវ​បាន​បិទ​ផ្លូវ​ចេញ​ចូល​កោះ​ដោយសារ​ត្រូវ​កែលម្អ​ប្រព័ន្ធ​អេកូ-បរិស្ថាន​ក៏​ដោយ​ ​ក៏ប៉ុន្តែ​ពឹងផ្អែក​លើ​ធនធាន​ទេសចរណ៍​ដ៏​សម្បូរ​បែប​ ​ហ្វីលីពីន​នៅតែ​មាន​ជំនឿ​ចិត្ត​ចំពោះ​ការ​​សម្រេច​គោលដៅ​ដែល​ទទួល​បាន​​ភ្ញៀវ​ទេសចរចិន​​ចំនួន​ពី​១​លាន​៥​សែន​ដល់​២​លាន​នាក់​ក្នុង​ឆ្នាំ​២០១៨​នេះ​ដដែល​៕

 

 

ទាក់ទង​ជាមួយ​យើង​ខ្ញុំ