ក្រសួង​ពាណិជ្ជកម្ម​ចិន​ប្រកាស​ពី​ការ​កាត់ក្តី​ជា​ជំហាន​ដំបូង​ចំពោះ​ការ​ស៊ើប​អង្កេត​លើ​ការ​ប្រឆាំង​នឹង​ការ​ដាក់​លក់​បង្ខូច​តម្លៃ​នូវ​ផលិតផល​កៅស៊ូ​ដែល​ផលិត​នៅ​អាមេរិក​ ​សហភាព​អឺរ៉ុប​និង​សិង្ហបុរី​
2018-04-20 15:17:09  cri  Web Editor:Wang

    ថ្ងៃ​ទី​១៩​ខែ​មេសា​ ​ក្រសួង​ពាណិជ្ជកម្ម​ចិន​បាន​ចេញ​សេចក្តី​ប្រកាស​លេខ​៣៩​ឆ្នាំ​២០១៨​ ​ដោយ​ប្រកាស​ពី​​ការ​កាត់ក្តី​ជា​ជំហាន​ដំបូង​ចំពោះ​ការ​ស៊ើប​អង្កេត​លើ​​ការ​ប្រឆាំង​នឹង​ការ​ដាក់​លក់​បង្ខូច​តម្លៃ​នូវ​ផលិតផល​កៅស៊ូ​ដែល​ផលិត​នៅ​អាមេរិក​ ​សហភាព​អឺរ៉ុប​និង​សិង្ហបុរី​។

      ក្រសួង​ពាណិជ្ជកម្ម​ចិនបាន​ធ្វើ​ការ​សម្រេច​ជា​ជំហាន​ដំបូង​ថា​ ផលិតផល​កៅស៊ូ​ដែល​ផលិត​នៅ​អាមេរិក​ ​សហភាព​អឺរ៉ុប​និង​សិង្ហបុរី​​ធ្វើ​ឲ្យ​មុខរបរ​កៅស៊ូ​ក្នុង​ប្រទេស​ចិន​រង​ផល​ប៉ះពាល់​ជាក់ស្តែង​ ដូច្នេះ​​សម្រេច​ចាត់វិធានការ​បណ្តោះអាសន្ន​ប្រឆាំង​នឹងការ​ដាក់​លក់​បង្ខូច​តម្លៃ​ចំពោះ​ផលិតផល​កៅស៊ូ​ដែល​នាំចូល​ពី​អាមេរិក​ ​សហភាព​អឺរ៉ុប​និង​សិង្ហបុរី​៕

 

 

 

ទាក់ទង​ជាមួយ​យើង​ខ្ញុំ