​សកម្មភាព​លើក​ដំបូង​នៃ​មហោស្រព​តន្រ្តី​មិត្តភាព​​ទន្លេ​ឡានឆាង-​មេគង្គ​បាន​បិទ​បញ្ចប់​​ដោយ​គាប់​ប្រសើរ​
2018-04-19 15:13:15  cri  Web Editor:Guo

      ចាប់​ពី​ថ្ងៃទី ១៤ ខែ​មេសា សកម្មភាព​សង្ក្រាន្ត​បាត់​ដំបង​ឆ្នាំ​២០១៨​រវាង​យុវជន​ចិន​និង​កម្ពុជា​ និង​ជា​មហោស្រព​តន្ត្រី​មិត្តភាព​បាន​ប្រារព្វ​ធ្វើ​នៅ​ក្រុង​បាត់​ដំបង ទី​រួម​ខេត្ត​បាត់​ដំបង​រយៈ​៣​ថ្ងៃ​ជាប់ៗ តារា​ចម្រៀង​ឆ្នើម​របស់​ចិន​និង​កម្ពុជា​ចំនួន​ ៣០​រូប​បាន​រួម​គ្នា​បក​ស្រាយ​​បទ​ចម្រៀង​នៃ​ប្រទេស​ទាំង​ពីរ​ជិត​១០០បទ ។

      មហោស្រព​តន្ត្រី​​ឆ្នាំ​ថ្មី​ឆ្នាំ​២០១៨​រវាង​យុវជន​ចិន​និង​កម្ពុជា គឺ​ជា​សកម្មភាព​លើក​ដំបូង​នៃ​សកម្មភាព​មហោស្រព​តន្ត្រី​មិត្តភាព​ទន្លេ​ឡានឆាង-មេគង្គ ដែល​រៀប​ចំ​ដោយ​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​នៃ​ខេត្ត​បាត់​ដំបង ស្ថានីយ​ទូរទស្សន៍​ Nice TV ស្ថានីយ​វិទ្យុ​អន្តរជាតិ​ចិន​និង​ស្ថានីយ​ទូរទស្សន៍​ខេត្ត​ក្វាងស៊ី​នៃ​ប្រទេស​ចិន ។

      នៅ​ពេល​បន្ត​ទៀត​ សកម្មភាព​នេះ​នឹង​រៀប​ចំ​ជា​បន្ត​បន្ទាប់​​នៅ​ប្រទេស​ថៃ មីយ៉ាន់ម៉ា ឡាវ​និង​វៀតណាម​ ក្នុង​​គោល​បំណង​ជំរុញ​ការ​ផ្លាស់​ប្តូរ​សិល្បៈ​និង​វប្បធម៌​​រវាង​ប្រទេស​ចិន​និង​ប្រទេស​តាម​បណ្តោយ​ទន្លេ​មេគង្គ​តាម​រយៈ​ការ​បក​ស្រាយ​​បទ​ចម្រៀង​ប្រជាប្រិយ ផ្សព្វ​ផ្សាយ​សំឡេង​សនិ្តភាព​ក៏​ដូច​ជា​បង្កើត​ស្ពាន​មិត្តភាព​ផង​ដែរ ៕

ទាក់ទង​ជាមួយ​យើង​ខ្ញុំ