លោក Dai bingguo អតីត​សមាជិក​ក្រុម​ប្រឹក្សា​កិច្ចការ​រដ្ឋ​ចិន​ចូលរួម​វេទិកា​សហប្រតិបតិ្តការ​អន្តរជាតិ​រវាង​ចិន ជប៉ុន​និង​កូរ៉េ​ខាង​ត្បូង​
2018-04-19 11:21:34  cri  Web Editor:Guo

      ថ្ងៃទី ១៨ ខែ​មេសា វេទិកា​សហប្រតិបតិ្តការ​អន្តរជាតិ​បី​ប្រទេស​ ចិន ជប៉ុន​និង​កូរ៉េ​ខាង​ត្បូង​ឆ្នាំ ២០១៨ បាន​ប្រារព្វ​ធ្វើ​នៅ​ក្រុង​តូក្យូ រាជធានី​ប្រទេស​ជប៉ុន ។ វេទិកា​លើក​នេះ​បើក​ធ្វើ​ក្រោម​ប្រធាន​បទ "​ចារ​ទំព័រ​ថ្មី​ស្តីពី​កិច្ច​សហប្រតិបតិ្តការ​រវាង​ប្រទេស​ទាំង ៣ រំលឹក​ឡើង​វិញ​ពី​១​ទសវត្សរ៍​កន្លង​ទៅ និង​សម្លឹង​មើល​១​ទសវត្សរ៍​នា​ពេល​អនាគត" ។ លោក Dai Bingguo អតីត​សមាជិក​ក្រុម​ប្រឹក្សា​កិច្ចការ​រដ្ឋ​ចិន​បាន​អញ្ជើញ​ចូលរួម​ពិធី​សម្ពោធ​បើក​ព្រម​ទាំង​ថ្លែង​សុន្ទរកថា​គន្លឹះ​ផង​ដែរ ។

      ថ្លែង​ក្នុង​សុន្ទរកថា លោក Dai Bingguo បាន​លើក​ឡើង​​ថា តាំង​ពី​ចិន​ ជប៉ុន​និង​កូរ៉េ​ខាង​ត្បូង​បាន​ចាប់​ផ្តើម​ធ្វើ​​កិច្ច​សហប្រតិបតិ្តការ​មក ប្រទេស​ទាំង​បី​បាន​បង្កើត​យន្តការ​​សហប្រតិបតិ្តការ​ដែល​មាន​លក្ខណៈ​សម្បតិ្ត​ពេញ​លេញ ទទួល​បាន​ផ្លែ​ផ្កា​គួរ​ឲ្យ​កត់​សម្គាល់​ ព្រម​ទាំង​បាន​រួម​ចំណែក​យ៉ាង​សកម្ម​ដើម្បី​លំនឹង​ស្ថានការណ៍​អាស៊ី​បូព៌ា និង​ជំរុញ​ការ​អភិវឌ្ឍ​ក្នុង​តំបន់ ក៏​ដូច​ជា​បាន​ជំរុញ​យ៉ាង​ខ្លាំង​ក្លា​នូវ​ដំណើរ​វិវឌ្ឍ​នៃ​កិច្ច​សហប្រតិបតិ្តការ​អាស៊ី​បូព៌ា​ផង​ដែរ ៕

ទាក់ទង​ជាមួយ​យើង​ខ្ញុំ