សន្និសីទ​រដ្ឋមន្រ្តី​ការ​បរទេស​នៃ​អង្គការ​សហប្រតិបត្តិការ​សៀងហៃនឹង​បើក​ធ្វើ​នៅ​ក្រុង​ប៉េកាំង

2018-04-19 14:01:03  cri  Web Editor:Zheng

 ក្នុង​សន្និសីទ​កាសែត​ជា​ប្រចាំ​ដែល​បើក​ធ្វើ​នៅ​ក្រុង​ប៉េកាំង​កាលពី​ថ្ងៃ​ទី​១៨​ខែ​មេសា លោក​ស្រីHuaChunyingអ្នក​នាំ​ពាក្យ​ក្រសួង​ការ​បរទេស​ចិន​បាន​ប្រកាស​ថា សន្និសីទ​ក្រុម​ប្រឹក្សា​រដ្ឋមន្រ្តី​ការ​បរទេស​នៃ​ប្រទេស​ជា​សមាជិក​អង្គការ​សហប្រតិបត្តិការ​សៀងហៃនឹង​បើក​ធ្វើ​នៅ​ក្រុង​ប៉េកាំងនៅ​ថ្ងៃ​ទី​២៤​ខែ​មេសា​ខាង​មុខ។

      តាម​ការ​ឧទ្ទេសនាម​របស់លោក​ស្រីHuaChunyingបាន​ឲ្យ​ដឹង​ថា សន្និសីទ​លើក​នេះ​គឺ​ជា​សន្និសីទ​ក្រុម​ប្រឹក្សា​រដ្ឋមន្រ្តី​ការ​បរទេស​នៃ​ប្រទេស​ជា​សមាជិក​អង្គការ​សហ​ប្រ​តិ​បត្តិ​ការ​សៀងហៃ​លើក​ដំបូង​បន្ទាប់​ពី​អង្គការ​នេះ​បាន​បន្ថែម​សមាជិក​របស់​ខ្លួន​កាល​ពី​ឆ្នាំ​២០១៧​។​សន្និសីទ​លើក​នេះ​គឺ​ធ្វើ​ឡើង​ដើម្បី​ត្រៀម​រៀប​ចំ​ដោយ​គ្រប់​ជ្រុង​ជ្រោយ​សម្រាប់​ការ​បើក​ធ្វើ​សន្និសីទ​កំពូល​នៅ​ក្រុង​ឈីង​តាវ​ដែល​នឹង​ប្រារព្ធ​ឡើង​នៅ​ខែ​មិថុនា​ខាង​មុខ។តាម​សេចក្តីអញ្ជើញ​របស់​លោក​វ៉ាង​អ៊ី សមាជិក​ក្រុម​ប្រឹក្សា​កិច្ច​ការ​រដ្ឋ​និង​ជា​រដ្ឋមន្រ្តី​ការ​បរទេស​ចិន រដ្ឋមន្រ្តី​ការ​បរទេស​ចំនួន​៧​រូបផ្សេង​ទៀត​នៃ​ប្រទេស​ជា​សមាជិក​នៃ​អង្គការ​សហប្រតិបត្តិការ​សៀងហៃ​និង​មន្រ្តី​ជា​ច្រើន​រូប​ទៀត​នៃ​អង្គការ​មួយ​នេះ​នឹង​មាន​វត្តមាន​ក្នុង​សន្និ​សីទ​លើក​នេះ៕

 

ទាក់ទង​ជាមួយ​យើង​ខ្ញុំ