លោកវ៉ាងឈីសាន​អនុប្រធាន​រដ្ឋ​ចិន​ជួបពិភាក្សា​ជា​មួយ​គណៈប្រតិភូ​បក្ស​កុម្មុយនិស្ត​វៀត​ណាម

2018-04-18 11:38:36  cri  Web Editor:Zheng

   ថ្ងៃ​ទី​១៧​ខែ​មេសា នៅ​ទី​ស្តីការ​រដ្ឋ​ចុង​ណានហៃ​ក្រុង​ប៉េកាំង លោកវ៉ាងឈីសាន​អនុប្រធាន​រដ្ឋ​ចិន​បាន​ជួបពិភាក្សា​ជា​មួយ​គណៈប្រតិភូ​បក្ស​កុម្មុយនិស្ត​វៀត​ណាម​ដែល​ដឹក​នាំ​ដោយ​លោកNguyen Van Binhសមាជិក​ការិយាល័យ​នយោបាយ លេខាធិការ​នៃ​លេខា​ធិ​ការដ្ឋាន​មជ្ឈិម​បក្ស​និង​ជា​រដ្ឋមន្រ្តី​ក្រសួង​សេដ្ឋកិច្ច​នៃ​គណៈកម្មាធិការ​មជ្ឈិម​បក្ស​កុម្មុយនិស្ត​វៀតណាម។

      ក្នុង​កិច្ច​ជំនួប លោក​វ៉ាងឈីសាន​បាន​ថ្លែង​ថា ប្រទេស​ចិន​និង​វៀតណាម​ជា​ប្រទេស​ជិត​ខាង​កាន់​របប​សង្គម​និយម​ដែល​មាន​ទឹក​ដី​តភ្ជាប់​គ្នា ពោល​គឺ​ជា​សហគមន៍​រួម​វាសនា​តែ​មួយ​ដែល​ប្រកប​ដោយ​អត្ថន័យ​ជា​យុទ្ធសាស្រ្ត កិច្ច​សហប្រតិបត្តិការ​រវាង​ប្រទេស​ទាំង​ពីរ​មាន​សក្តានុ​ពលយ៉ាង​ធំធេង។ភាគី​ទាំង​ពីរ​ត្រូវ​អនុវត្ត​ឲ្យ​បាន​ល្អ​នូវ​គំនិត​ឯកភាព​ដ៏​សំខាន់​របស់​ថ្នាក់​ដឹក​នាំ​ប្រទេស​ទាំង​ពីរ​ ក្នុង​ន័យ​បង្ក​បង្កើត​ជា​បរិយាកាស​ដ៏​ល្អ​ប្រសើរ ដើម្បី​ធ្វើ​ឲ្យ​ទំនាក់​ទំនង​ភាព​ជា​ដៃគូ​សហប្រតិបត្តិការ​ជា​យុទ្ធសាស្រ្ត​គ្រប់​ជ្រុង​ជ្រោយ​រវាង​ចិន​និង​វៀត​ណាម​ទទួល​បាន​ការ​វិវឌ្ឍ​រីក​ចម្រើន​ឥត​ឈប់ឈរ។

      ជា​ការ​ឆ្លើយ​តប លោកNguyen Van Binhបាន​ថ្លែង​ថា ការ​កែ​ទម្រង់​និង​បើក​ទូលាយ​នៃ​ប្រទេស​ចិន​ទទួល​បាន​សមិទ្ធផលយ៉ាង​ធំធេង​ដែល​បាន​ផ្តល់​ជា​បទ​ពិសោធន៍​ដ៏​មាន​អត្ថប្រយោជន៍​សម្រាប់​ប្រទេស​វៀតណាម​យក​គំរូ​តាម ប្រទេស​វៀតណាម​រីក​រាយ​ក្នុង​ការ​បន្ត​ធ្វើ​ឲ្យ​ស៊ីជ​ម្រៅ​នូវ​កិច្ច​សហប្រតិបត្តិការ​ជាក់​ស្តែង​លើ​វិស័យ​នានា​រវាង​ភាគី​ទាំង​ពីរ៕

 

ទាក់ទង​ជាមួយ​យើង​ខ្ញុំ