​ក្រសួង​ការ​បរទេស​ចិន​អះអាង​ថា កិច្ច​សហប្រតិបតិ្តការ​រវាង​ចិន​និង​អាមេរិក​ឡាទីន​សមស្រប​នឹង​ផល​ប្រយោជន៍​និង​គោល​បំណង​រួម​របស់​ភាគី​ទាំង​ពីរ
2018-04-17 11:35:10  cri  Web Editor:Guo

      ទាក់​ទិន​នឹង​ការ​លើក​ឡើង​របស់​មន្ត្រី​ជាន់​ខ្ពស់​​សហរដ្ឋ​អាមេរិក​នា​ពេល​កន្លង​ទៅ​ថ្មីៗ​នេះ លោក​ស្រី Hua Chun Ying អ្នក​នាំ​ពាក្យ​ក្រសួង​ការ​បរទេស​ចិន​បាន​គូស​បញ្ជាក់​នៅ​ក្រុង​ប៉េកាំង​កាល​ពី​ថ្ងៃទី ១៦ ខែ​មេសា​ថា កិច្ច​សហប្រតិបតិ្តការ​រវាង​ចិន​និង​ប្រទេស​អាមេរិក​ឡាទីន​គឺ​សមស្រប​នឹង​ផល​ប្រយោជន៍​និង​គោល​បំណង​រួម​របស់​ភាគី​ទាំង​ពីរ ដែល​អាច​ផ្តោត​សំខាន់​ទៅ​លើ​ការ​អភិវឌ្ឍ​ជា​មួយ​គ្នា​​ ក៏​ដូច​ជា​ទទួល​បាន​សមិទ្ធផល​ដែល​​ផ្តល់​ផល​ប្រយោជន៍​ដល់​គ្នា​ទៅ​វិញ​ទៅ​មក​និង​ឈ្នះ-ឈ្នះ​ផង​ដែរ ។

      តាម​ការ​ផ្សាយ​ដំណឹង​ឲ្យ​ដឹង​ថា នា​ពេល​កន្លង​ទៅ​ថ្មីៗ​នេះ លោក Wilbur Ross រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម​អាមេរិក​បាន​អះអាង​ថា ប្រទេស​ចិន​បាន​នាំ​ចូល​ជា​សំខាន់​នូវ​សម្ភារៈ​ដើម​និង​កសិផល​ពី​អាមេរិក​ឡាទីន រីឯ​សហរដ្ឋ​អាមេរិក​វិញ​បាន​នាំ​ចូល​ជា​សំខាន់​នូវ​​ផលិតផល​មាន​តម្លៃ​បន្ថែម​ ប្រការ​នេះ​នឹង​កាន់​តែ​មាន​អំណោយ​ផល​ដល់​សេដ្ឋកិច្ច​ក្នុង​តំបន់​ ។ ក្នុង​សន្និសីទ​សារព័ត៌មាន​ជា​ប្រចាំ​នៅ​ថ្ងៃ​ដដែល លោកស្រី Hua Chun Ying បាន​ឆ្លើយ​តប​ចំពោះ​រឿង​នេះ​ថា តើ​ប្រទេសចិន​គឺ​ជា​ដៃ​គូ​សហការ​របស់​ប្រទេស​អាមេរិក​ឡាទីន​ល្អ​ឬ​យ៉ាង​ណា​ មាន​តែ​ប្រជាន​នៃ​ប្រទេស​អាមេរិក​ឡាទីន​ទេ​ទើប​មាន​សិទ្ធិ​បញ្ចេញ​មតិ ៕

ទាក់ទង​ជាមួយ​យើង​ខ្ញុំ