លោក​ស៊ីនហ្សូ​ ​អាបេ​នាយករដ្ឋមន្រ្តី​ជប៉ុន​ជួប​ពិភាក្សា​ការងារ​ជា​មួយ​លោក​វ៉ាងអ៊ី​រដ្ឋមន្រ្តី​ការ​បរទេស​ចិន
2018-04-17 15:25:27  cri  Web Editor:Wang

    ថ្ងៃទី​១៦​ខែ​មេសា​ ​លោក​ស៊ីនហ្សូ​ ​អាបេ​នាយករដ្ឋមន្រ្តី​ជប៉ុន​បាន​​ជួប​ពិភាក្សា​ការងារ​ជា​មួយ​លោក​វ៉ាងអ៊ី​សមាជិក​ក្រុមប្រឹក្សា​កិច្ចការ​រដ្ឋ​និងជា​រដ្ឋមន្រ្តី​ការ​បរទេស​ចិន​នៅ​ក្រុង​តូក្យូ​។

      ក្នុង​កិច្ច​ជំនួប​ ​លោក​វ៉ាងអ៊ី​បាន​ថ្លែង​ថា​ ​ចិន​និង​ជប៉ុន​ជា​ប្រទេស​ជិតខាង​ដ៏​សំខាន​រវាង​គ្នា​និង​គ្នា​។ ​ ​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ​ ​ទំនាក់ទំនង​រវាង​ប្រទេស​ទាំង​ពីរ​បាន​ឆ្លង​កាត់​ភាព​បត់បែង​មួយ​ចំនួន​  ​ជា​ហេតុ​នាំ​ឲ្យ​កិច្ចសហប្រតិបត្តិការ​លើ​គ្រប់វិស័យ​បាន​រង​ផល​​ប៉ះពាល់​។ ​ចាប់ពី​ឆ្នាំ​២០១៧មក​  ​លោក​នាយករដ្ឋមន្រ្តី​បាន​បញ្ចេញ​​សញ្ញា​វិជ្ជមាន​ជាច្រើន​លើក​សម្រាប់​ការ​កែលម្អ​ទំនាក់ទំនង​រវាង​ចិន​និង​ជប៉ុន​ ​ភាគី​ចិន​បាន​ផ្តោត​ការ​យកចិត្តទុកដាក់​ខ្ពស់​ចំពោះ​ប្រការ​នេះ​។ ​ ​រំពឹងថា​ក្រោម​កិច្ច​ខិតខំប្រឹងប្រែង​រួម​របស់​ភាគី​ទាំង​ពីរ​ ​ដំណើរ​ទស្សនកិច្ច​របស់​ខ្ញុំ​តាម​ការ​អញ្ជើញ​របស់​លោក​នាយករដ្ឋមន្ត្រី​​លើក​នេះ​អាច​ក្លាយ​​ជា​ជំហាន​ដ៏​សំខាន់​មួយ​សម្រាប់​ស្តារ​ទំនាក់ទំនង​រវាង​ប្រទេស​យើង​ទាំង​ពីរ​ឲ្យ​វិល​ត្រឡប់​ទៅ​រក​ផ្លូវ​ប្រក្រតី​វិញ​។

      ជា​ការ​ឆ្លើយតប​ ​លោក​ស៊ីនហ្សូ​ ​អាបេ​បាន​ថ្លែង​ថា​ ​ប្រទេស​​ជប៉ុន​ផ្តោត​ការ​យកចិត្តទុកដាក់​ខ្ពស់​ទៅ​លើ​ទំនាក់ទំនង​ជាមួយ​ប្រទេស​ចិន​ ​រីករាយ​ចាត់ទុក​ខួប​ទី​៤០​នៃ​ការ​ចុះ​ហត្ថលេខា​លើ​កិច្ច​ព្រមព្រៀង​សន្តិភាព​និង​មេត្រីភាព​រវាង​ជប៉ុននិង​ចិន​ជា​កាលានុវត្តភាព​ដើម្បី​ជំរុញ​ទំនាក់ទំនង​រវាង​ប្រទេស​ទាំង​ពីរ​ឲ្យ​ទទួល​បាន​ការ​កែលម្អ​ដោយ​គ្រប់ជ្រុងជ្រោយ​ ​សម្រេច​ការ​ប្រាស្រ័យ​ទាក់ទង​ជាន់​​ខ្ពស់​ ​ព្រម​និង​ធ្វើ​កិច្ច​សហប្រតិបត្តិការ​កាន់តែ​ទូលំទូលាយ​ក្រោម​ក្របខ័ណ្ឌ​នៃ ទំនាក់ទំនង​ដែល​ផ្តល់​ផល​ប្រយោជន៍​ដល់​គ្នា​ជា​យុទ្ធសាស្ត្រ​៕

 

ទាក់ទង​ជាមួយ​យើង​ខ្ញុំ