ឆ្នាំ ២០១៧ ប្រទេស​ចិន​បានបំបែក​​ក្រុមប្រព្រឹត្តិ​បទល្មើស​​វត្ថុបុរាណ​ចំនួន​ជាង​​មួយ​រយ​ក្រុម​
2018-04-17 15:14:57  cri  Web Editor:Zhai

      ថ្ងៃទី ១៦ ខែមេសា​ លោក​Chen Peijun​ មន្រ្តី​នៃ​នាយកដ្ឋាន​ជាតិ​វត្ថុ​បុរាណ​ចិន​បានថ្លែង​​ថា ឆ្នាំ ២០១៧ ស្ថាប័ន​កិច្ចការ​វត្ថុ​បុរាណ​និង​ស្ថាប័ន​អនុវត្ត​ច្បាប់​ផ្នែក​វត្ថុបុរាណ​គ្រប់​ស្រទាប់​ជាន់​ថ្នាក់​ទូទាំង​ប្រទេសចិន​បាន​រក​ឃើញ​​គ្រោះ​ថ្នាក់កំបាំង​ផ្នែក​​សន្តិសុខ​គ្រប់​ប្រភេទ​ដែល​មាន​ចំនួន​ជាង ៦ ម៉ឺន​ករណី អត្រា​កែ​តម្រូវ​លើស​ពី ៨០ ភាគរយ ។ ស្ថាប័ន​ទទួល​ខុស​ត្រូវផ្នែក​​វត្ថុ​បុរាណ​និង​ស្ថាប័ន​សន្តិសុខ​សាធារណៈ​​បាន​រួម​សហការ​បង្រ្កាប​បទ​ល្មើស​​វត្ថុបុរាណ​ ដែល​ស្ថាប័ន​សន្តិសុខ​សាធារណៈនៅ​​គ្រប់​តំបន់​បានបំបែក​​ក្រុមប្រព្រឹត្តិ​បទ​ល្មើស​​វត្ថុ​បុរាណ​ចំនួនជាងមួយ​រយក្រុម​​ និង​ចាប់​ខ្លួនជន​​ជាប់​សង្ស័យ​ជិត​មួយ​ពាន់​នាក់​ ព្រម​និងរឹប​អូស​បាន​វត្ថុបុរាណ​ជាង​មួយ​ម៉ឺន​គ្រឿង ៕

ទាក់ទង​ជាមួយ​យើង​ខ្ញុំ