តំបន់​ព្រំដែន​រវាង​ប្រទេស​ចិន​និង​វៀតណាម​នៅ​​ភូមភាគ​ស្វយ័ត​ជនជាតិ​ជួងក្វាំងស៊ី​បាន​កសាង​ប្រព័ន្ធ​ចម្រុះ​ដើម្បី​បង្ការ​និង​គ្រប់​គ្រង​ការ​រត់ពន្ធ
2018-04-17 11:21:15  cri  Web Editor:Liu

    ថ្ងៃទី​១៦ ខែមេសា ​លោក​Wangshen​អភិបាល​រង​ក្រុង​FangChenggang​នៃ​ភូមិភាគ​ស្វយ័ត​ជនជាតិ​ជួងក្វាំងស៊ី​បាន​បង្ហើប​ឲ្យ​ដឹង​​ថា​ ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ ​ទីក្រុង​FangChenggangដែល​ឋិត​នៅ​តាម​តំបន់​ព្រំដែន​រវាង​ប្រទេស​ចិន​​និង​វៀតណាម​បាន​ធ្វើ​កិច្ចខិតខំប្រឹងប្រែង​ក្នុង​ការ​កសាង​ប្រព័ន្ធ​ចម្រុះ​ដើម្បី​បង្ការ​និង​គ្រប់គ្រង​ការ​រត់ពន្ធ ដើម្បី​លុបបំបាត់​និន្នាការ​រត់ពន្ធ​ដ៏​គឃ្លើន​​នៅ​ក្នុង​តំបន់។
    បច្ចុប្បន្ននេះ ​ទីក្រុង​FangChenggangបាន​វិនិយោគ​ជាង​៣០០លាន​​យាន់​ប្រាក់​ចិន​ ដើម្បី​កសាង​សំណង់​ដែល​មាន​គម្លាត​ពី​ព្រំដែន​​១២គីឡូម៉ែត្រ ​កសាង​ផ្លូវ​យាមល្បាត​ប្រវែង​៧គីឡូ​ម៉ែត្រ​បាន​​កែប្រែ​ប្រវត្តិសាស្ត្រ​ដែល​មាន​ព្រំដែន​តែ​គ្មាន​ការ​បង្ការ​និង​គ្រប់គ្រង​៕

ទាក់ទង​ជាមួយ​យើង​ខ្ញុំ