លោក​ត្រាំ​ ​ប្រធានាធិបតី​អាមេរិក​ប្រកាស​ថា​បង្កការ​វាយប្រហារ​យោធាធំ​គោលដៅ​​ ប្រព័ន្ធ​សារព័ត៌មាន​ស៊ីរី​ថ្លែង​ថា​ អាមេរិក​ជាដើម​បាន​បំផុស​ការ​ឈ្លាន​ពាន​ចំពោះ​ស៊ីរី
2018-04-14 14:54:21  cri  Web Editor:Li

ដើម្បី​ឆ្លើយ​តប​នឹង​​រឿង​វាយប្រហារ​ដោយ​អាវុធ​គីមី​ដែល​បានកើត​ឡើង​ក្នុងតំបន់​Ghouta ​Easternនៃ​ប្រទេស​ស៊ីរី​កាលពី​ពេល​ថ្មី​ៗកន្លងទៅនេះ  ​លោក​ត្រាំ​ ប្រធានាធិបតីអាមេរិក​បាន​ប្រកាស​កាលពី​យប់​ថ្ងៃទី​ ១៣ ខែ​មេសា​ថា​ ​ លោក​បាន​ចេញ​បទ​បញ្ជា​ឲ្យ​កងទ័ព​អាមេរិក​​រួម​សហការ​ជាមួយ​​អង់គ្លេស​ បារាំង​ដើម្បី​ធ្វើ​ការ​វាយប្រហារ​ចំគោលដៅ​លើ​បរិក្ខា​​យោធា​ស៊ីរី​  ។

  ​ស្ថានីយ៍​ទូរទស្សន៍​ជាតិ​ស៊ីរី​បាន​ផ្សាយ​ព័ត៌មាន​កាលពី​ថ្ងៃទី​ ១៤ ខែ​មេសា​ថា​  ព្រឹកព្រលឹម​ថ្ងៃទី​ ១៤ ខែ​មេសា​តាម​ម៉ោង​តំបន់​ សហរដ្ឋ​អាមេរិក​ជាដើម​បាន​បង្ក​សកម្មភាព​យោធា​ទៅលើ​ក្រុង​ Damascus រដ្ឋធានី​ស៊ីរី​ ។ ព័ត៌មាន​នេះ​បាន​បង្ហើប​ឲ្យ​ដឹងទៀត​ថា​ ប្រព័ន្ធ​ការពារ​អាកាស​នៃ​ផ្នែក​យោធា​ស៊ី​រី​​កំពុង​ទប់ទល់​នឹង​ការ​ឈ្លាន​ពាន​ពី​អាមេរិក​ បារាំង​និង​អង់គ្លេស​ ដោយ​ទប់​ស្កាត់បាន​ឧបករណ៍​ហោះហើរ​ចំនួន​ ១៣ គ្រាប់ ។

ទាក់ទង​ជាមួយ​យើង​ខ្ញុំ