លោក​គួស៊ីនឃុន​ សមាជិក​នៃ​ការិយាល័យ​នយោបាយ​មជ្ឈិម​បក្ស​កុម្មុយនិស្ត​ចិន​ជួនពិភាក្សា​ការងារ​ជាមួយ​លោក​ Luhut​ Binsar​ Pandjaitan​ បេសកជន​ពិសេស​របស់​ប្រធានាធិបតី​ឥណ្ឌូណេស៊ី​និងជា​រដ្ឋមន្រ្តី​ក្រសួង​រៀបចំផែនការ​កិច្ចការ​មហាសមុទ្រ​ឥណ្ឌូណេស៊ី​
2018-04-14 15:28:41  cri  Web Editor:Wei

   ថែ្លង​ក្នុងកិច្ចជំនួប​ លោកគួស៊ីនឃុន​ សមាជិក​នៃ​ការិយាល័យ​នយោបាយ​មជ្ឈិម​បក្ស​កុម្មុយនិស្ត​ចិន​និងជា​លេខាធិការ​នៃ​គណៈកម្មាធិការ​នយោបាយ​និង​ច្បាប់​មជ្ឈិម​ចិន​បាន​ជួប​ពិភាក្សា​ការងារ​ជាមួយ​លោក​ Luhut​ Binsar​ Pandjaitan​ បេសកជន​ពិសេស​របស់​ប្រធានាធិបតី​ឥណ្ឌូណេស៊ី​និងជា​រដ្ឋមន្រ្តី​ក្រសួង​រៀបចំ​ផែនការ​កិច្ចការមហាសមុទ្រ​ឥណ្ឌូណេស៊ី​នៅ​ក្រុង​ប៉េកាំង​កាលពី​ថៃ្ងទី​១៣ ​ខែ​មេសា។​

    លោក​គួស៊ីនឃុន ​បាន​រំពឹងថា​ ភាគី​ទាំងពីរ​នឹង​អនុវត្ត​ឲ្យបាន​ល្អ​នូវ​មតិឯកភាពគ្នា​របស់​ប្រមុខរដ្ឋ​នៃ​ប្រទេស​ទាំងពីរ​ ជំរុញឲ្យ​ការតភ្ជាប់​គ្នា​រវាង​ការ​កសាង​គំនិត​ផ្តួចផ្តើម​ខ្សែក្រវាត់​មួយ​និង​ផ្លូវមួយ​ជាមួយ​និង​យុទ្ធសាស្រ្ត​ការអភិវឌ្ឍ​របស់​ឥណ្ឌូណេស៊ី ​ធ្វើឲ្យ​យ៉ាង​ស៊ីជម្រៅ​នូវ​កិច្ចសហប្រតិបត្តិការ​អនុវត្តច្បាប់​និង​សន្តិសុខ​ រួមមាន​ការ​ប្រឆាំងប្រយុទ្ធ​នឹង​ឧក្រិដ្ឋកម្ម​ឆ្លង​ដែន​ជាដើម​ព្រមទាំង​គំាពារ​ធានា​ស្ថិរភាព​និង​ការអភិវឌ្ឍន៍​នៃ​ប្រទេស​ទាំងពីរ​និង​តំបន់​ទៀត​ផង។​

    ជាការ​ឆ្លើយតប​ លោក​ Luhut​ Binsar​ Pandjaitan​ បាន​ថែ្លងថា​ ភាគី​ឥណ្ឌូណេស៊ី​រីករាយ​ក្នុង​ការ​ធ្វើឲ្យ​យ៉ាង​ស៊ីជម្រៅ​នូវ​កិច្ចសហប្រតិបត្តិការ​ជាក់ស្តែង​ជាមួយ​ភាគីចិន​ព្រមទាំង​ពង្រីក​ទំហំ​នូវ​ផលប្រយោជន៍​ដែល​ផ្តល់​ដល់​គ្នា​ទៅវិញ​ទៅមក​និង​ឈ្នះ-ឈ្នះ​ផង​ដែរ៕​
ទាក់ទង​ជាមួយ​យើង​ខ្ញុំ