លោក​យ៉ាងជាឈី​ សមាជិក​នៃ​ការិយាល័យ​នយោបាយ​មជ្ឈិម​បក្សកុម្មុយ​និស្តចិន​ជួប​ពិភាក្សា​ការងារ​ជាមួយ​លោក​ Ajit​ Doval​ ទីប្រឹក្សា​ទទួលបន្ទុក​កិច្ចការ​សន្តិសុខ​ជាតិ​ឥណ្ឌា​
2018-04-14 15:27:38  cri  Web Editor:Wei

    លោក​យ៉ាងជាឈី​ សមាជិក​នៃ​ការិយាល័យ​នយោបាយ​មជ្ឈិម​បក្សកុម្មុយ​និស្ត​ចិន​និងជា​ប្រធាន​ការិយាល័យ​នៃ​គណៈកម្មាធិការ​កិច្ចការទូត​មជ្ឈិម​បាន​ជួបពិភាក្សា​ការងារ​ជាមួយ​លោក ​Ajit​ Doval​ ទីប្រឹក្សា​ទទួលបន្ទុក​កិច្ចការសន្តិសុខ​ជាតិ​ឥណ្ឌា​នៅ​ក្រុង​សៀងហៃ​កាលពី​ថៃ្ងទី​១៣​ ខែ​មេសា។​

    ភាគី​ទាំងពីរ​បាន​សំគាល់​ជាឯកច្ឆ័ន្ទ​ថា​ បន្ទាប់ពី​កិច្ចជំនួបពិភាក្សា​រវាង​លោក​ស៊ីជីនភីង​ប្រធាន​រដ្ឋចិន​និង​លោក​នាយករដ្ឋមន្ត្រី​ឥណ្ឌាម៉ូឌី​កាលពី​ខែ​កញ្ញា ​ឆ្នាំមុន​ ទំនាក់ទំនង​រវាង​ប្រទេស​ទាំងពីរ​ក៏​ទទួលបាន​ការវិវឌ្ឍ​ថ្មី​ផងដែរ។​ការដែល​ធ្វើឲ្យ​ទំនាក់ទំនង​រវាង​ចិន​និង​ឥណ្ឌា​កាន់តែ​ស៊ីជម្រៅ​ដោយ​គ្រប់​ជ្រុងជ្រោយ​គឺជា​ការរំពឹងទុក​របស់​ប្រជាជន​នៃ​ប្រទេស​ទាំងពីរ​ សមស្រប​នឹង​ផលប្រយោជន៍​ជាគន្លឹះ​រវាង​ភាគី​ទាំងពីរ ​ក៏​អំណោយផល​ដល់​ស្ថិរភាព ​ការអភិវឌ្ឍន៍​និង​ភាពរុងរឿងថ្កុំថ្កើង​នៃ​អាស៊ី​និង​ពិភពលោក​ផងដែរ។​ភាគី​ទាំងពីរ​គួរតែ​បន្ត​ធ្វើតាម​ស្មារតី​នៃ​មតិឯកភាពគ្នា​ដែល​បាន​ឈានដល់​ដោយ​មេដឹកនាំ​នៃ​ប្រទេស​ទាំងពីរ​តទៅ​ទៀត​ ត្រួសត្រាយ​កិច្ចសហប្រតិបត្តិការ​ថ្មី​ព្រមទាំង​បង្កើត​អនាគត​ដ៏​ភ្លឺស្វាង​នៃ​ទំនាក់​ទំនង​រវាង​ប្រទេស​ទាំងពីរ​ទៀត​ផង៕​
ទាក់ទង​ជាមួយ​យើង​ខ្ញុំ