ប្រទេសចិន​នឹងធ្វើ​កិច្ចសហប្រតិបត្តិការ​ផ្នែក​ច្នៃប្រឌិតថ្មី​ខាង​វិទ្យាសាស្ត្រ​បច្ចេកទេស​ជាមួយ​អាស៊ាន​
2018-04-13 13:16:48  cri  Web Editor:Sun

ថ្ងៃទី១២​ខែមេសា ​ពិធីចាប់ផ្តើម​ឆ្នាំច្នៃ​ប្រឌិតថ្មី​ចិន-អាស៊ាន​ឆ្នាំ២០១៨​និងជា​វេទិកាច្នៃប្រឌិតថ្មី​ចិន-អាស៊ាន​បានបើកធ្វើ​នៅក្រុង​ប៉េកាំង ។

សកម្មភាព​លើកនេះ​គឺរៀបចំឡើង​ដោយក្រសួង​វិទ្យាសាស្ត្រ​បច្ចេកទេសចិន​ ក្រសួង​ការបរទេស​សិង្ហបុរីនិង​លេខាធិការដ្ឋាន​អាស៊ាន ។​ លោក ​Wang ​Zhigang​ រដ្ឋមន្ត្រី​ក្រសួង​វិទ្យាសាស្ត្រ​បច្ចេកទេស​ចិនបានថ្លែង​ក្នុងពិធីបើកធ្វើថា​ ក្រោមក្របខ័ណ្ឌ​យន្តការ​កិច្ចសហប្រតិបត្តិការ​ច្នៃប្រឌិតថ្មី​ខាងវិទ្យាសាស្ត្រ​បច្ចេកទេស​ទ្វេភាគីនិង​ពហុភាគី ​ភាគីទាំង​ពីរបាន​ធ្វើកិច្ចសហប្រតិបត្តិការ​ជាក់ស្តែង​ក្នុងវិស័យ​ការផ្លាស់ប្តូរ​ផ្នែក​វិទ្យាសាស្ត្រ​បច្ចេកទេស​និង​វប្បធម៌​មនុស្សសាស្ត្រ ការកសាង​បន្ទប់ពិសោធន៍​ចម្រុះ ​ការផ្ទេរបច្ចេកទេស​និង​កិច្ចសហប្រតិបត្តិការ​នៅ​សួន​វិទ្យាសាស្ត្រ​បច្ចេកទេស​ជាដើម​ បម្រើ​ការអភិវឌ្ឍ​សេដ្ឋកិច្ច​ក្នុងតំបន់​និងការកែសម្រួល​ជីវភាព​ប្រជាជន​សង្គមដោយ​ម្ចាស់ការ​ ហើយ​ទទួលបាន​សមិទ្ធផល​ដ៏សម្បូរ ។

    លោក​ Wang ​Zhigang ​បាន​គូសបញ្ជាក់ថា​ អាស៊ាន​ជាដៃគូ​សហប្រតិបត្តិការ​ដ៏សំខាន់នៃ​"ផ្លូវសូត្រ​លើសមុទ្រ​សតវត្សរ៍ទី២១"​ ដើម្បី​អនុវត្ត​ជាក់ស្តែងនូវ​គំនិតឯកភាពគ្នា​ដែលថ្នាក់​ដឹកនាំ​របស់​ភាគីទាំងពីរ​បាន​ឈានដល់ ​និងជំរុញ​កិច្ចសហប្រតិបត្តិការ​ច្នៃប្រឌិតថ្មីខាង​វិទ្យាសាស្ត្រ​បច្ចេកទេស​ចិន-អាស៊ាន​រីកចម្រើន​ថែមទៀត​ ប្រទេសចិន​នឹងអនុវត្ត​កិច្ចសហប្រតិបត្តិការ​ផ្នែកច្នៃប្រឌិតថ្មី​និងការបើកទូលាយ​ដោយ​គ្រប់ជ្រុងជ្រោយ​ក្នុង​ក្របខ័ណ្ឌ​កាន់តែ​ទូលាយនិង​ស្រទាប់​កាន់តែ​ស៊ីជម្រៅ ។​ យើង​រីករាយ​រួមជាមួយ​ប្រទេស​អាស៊ាននានា​សកម្មធ្វើ​កិច្ចសហប្រតិបត្តិការ​ច្នៃប្រឌិតថ្មី​គ្រប់ជ្រុងជ្រោយ​ដែលយក​ការច្នៃ​ប្រឌិតថ្មី​ខាង​វិទ្យាសាស្ត្រ​បច្ចេកទេស​ជាស្នូល ​ដើម្បីរួម​វិភាគទាន​វិជ្ជមានថ្មី​ចំពោះ​ការបង្កើត​សហគមន៍រួម​វាសនា​ចិន-អាស៊ាន ។
ទាក់ទង​ជាមួយ​យើង​ខ្ញុំ