លោក​ស្រីឧបនាយករដ្ឋមន្រ្តី​ចិន​ជួបប្រាស្រ័យ​ជា​មួយប្រធាន​ក្រុមប្រឹក្សាភិបាល​នៃ​ក្រុមហ៊ុន​ថ្មី​ខ្មៅអាមេរិក
2018-04-13 17:04:36  cri  Web Editor:Zhai

      ថ្ងៃទី ១២ ខែ​មេសា លោកស្រី​Sun Chunlan ឧបនាយករដ្ឋមន្រ្តី​ចិន​បាន​ជួបប្រាស្រ័យ​ជា​មួយ​លោក​​Stephen A.Schwarzman សមាជិក​​គណៈកម្មាធិការ​ទីប្រឹក្សា​នៃ​វិទ្យាស្ថាន​គ្រប់គ្រង​សេដ្ឋកិច្ច​នៃ​សកលវិទ្យាល័យ​Tsing Hua​ ​ចិន​និង​ជា​ប្រធាន​ក្រុមប្រឹក្សាភិបាល​នៃ​​ក្រុមហ៊ុន​Blackstoneអាមេរិកនៅ​ទីស្តីការ​ចុងណានហៃ​ប្រទេសចិន។ 

      ក្នុង​កិច្ច​ជំនួប​ លោកស្រី​ Sun Chunlanបាន​ចង្អុល​បង្ហាញ​ថា បច្ចុប្បន្ន​ ប្រទេសចិន​បាន​និង​កំពុង​ពន្លឿន​កិច្ចកសាង​សកលវិទ្យាល័យ​និង​មុខ​វិជ្ជា​ថ្នាក់​កំពូល ដើម្បី​ជំរុញ​ការ​អភិវឌ្ឍខ្លឹមសារ​នៃ​​​ឧត្តម​សិក្សា ប្រការ​នេះ​បាន​ផ្តល់​នូវ​ចន្លោះទូលាយ​សម្រាប់​ធ្វើ​កិច្ចសហប្រតិបត្តិការ​ផ្នែក​អប់រំ​រវាង​ប្រទេស​ចិន​និង​អាមេរិក​ ។ លោក​ស្រី Sun Chunlanបានកោត​សរសើរ​​យ៉ាង​ពេញ​លេញ​នូវ​សមិទ្ធផល​នៃ​គម្រោង​សិក្សា​របស់​លោក​​​Stephen A.Schwarzman បញ្ញាវន្ត​នៃ​សកលវិទ្យាល័យ​ Tsing Hua​ ​​ចិន ហើយ​សង្ឃឹមថា លោក​អាច​បន្ត​ជំរុញ​កិច្ចផ្លាស់ប្តូរ​ផ្នែកអប់រំ​រវាង​ប្រទេសចិននិង​អាមេរិក​ និង​រួម​ចំណែកដល់​​ការ​អភិវឌ្ឍ​ទំនាក់​ទំនង​រវាង​ប្រទេសចិននិង​អាមេរិកប្រកប​ដោយ​មុតមាំ​និង​ស្ថិរភាព ៕

ទាក់ទង​ជាមួយ​យើង​ខ្ញុំ