លោក​នាយករដ្ឋមន្រ្តី​ចិន​និង​លោក​នាយក​រដ្ឋមន្រ្តី​សិង្ហបូរី​ផ្ញើរ​លិខិត​ជូនពរ​ចំពោះ​ពិធី​ចាប់​ដំណើរ​ការ​នៃ​ឆ្នាំ​ច្នៃ​ប្រឌិត​ថ្មី​រវាង​ចិន​និង​អាស៊ាន
2018-04-13 11:05:07  cri  Web Editor:Ma

      ពិធី​ចាប់​ដំណើរ​ការ​នៃ​ឆ្នាំ​ច្នៃ​ប្រឌិត​ថ្មី​រវាង​ចិន​និង​អាស៊ាន​ប្រចាំ​ឆ្នាំ​២០១៨​និង​ជា​ពិធី​បើក​ធ្វើ​វេទិកា​ច្នៃ​ប្រឌិត​ថ្មី​រវាង​ចិន​និង​អាស៊ាន​បាន​រៀបចំ​ធ្វើ​នៅ​ទី​ក្រុង​ប៉េកាំង​កាល​ពី​ថ្ងៃ​ទី​១២​ខែមេសា។លោក​LiKeQiangនាយករដ្ឋមន្រ្តី​ចិន​និង​លោកLeeHsienLoong​នាយក​រដ្ឋមន្រ្តី​សិង្ហបូរី​បាន​ផ្ញើរ​លិខិត​ជូនពរ​ដោយ​ឡែក​ពី​គ្នា​។

    ក្នុង​លិខិតជូនពរ ​លោក​LiKeQiangបាន​ថ្លែង​ថា ​ការ​ធ្វើ​ឲ្យ​ស៊ី​ជម្រៅ​នូវ​ការ​ច្នៃ​ប្រឌិត​ថ្មី​និង​កិច្ច​សហប្រតិបត្តិការ​ផ្នែក​វិទ្យាសាស្រ្ត​និង​បច្ចេកទេស​គឺ​ជា​សេចក្តី​ត្រូវការ​រួម​គ្នា​របស់​ប្រទេស​ចិន​និង​អាស៊ាន​ដើម្បី​ទប់ទល់​នឹង​ការ​ប្រកួត​ប្រជែង​មាន​លក្ខណៈ​ពិភពលោក​និង​សម្រេច​ការ​អភិវឌ្ឍ​ជា​និរន្តរភាព។​សង្ឃឹម​ភាគី​ទាំង​ពីរ​ចាត់​ទុក​ឆ្នាំ​ច្នៃ​ប្រឌិត​ថ្មី​រវាង​ចិន​និង​អាស៊ាន​ជា​កាលានុវត្តនភាព​ ​រួម​គ្នា​ក្តាប់​ឱកាស​ជា​ប្រវត្តិសាស្រ្ត​នៃ​បដិវត្ត​បច្ចេកវិទ្យា ​ដើម្បី​ជំរុញ​ឲ្យ​កិច្ច​សហប្រតិបត្តិការ​និង​ការ​ច្នៃ​ប្រឌិត​ថ្មី​ផ្នែក​វិទ្យាសាស្រ្ត​និង​បច្ចេកទេស​ដំឡើង​គុណភាព ​និង​ផ្តល់​កម្លាំង​រស់​រវើក​ថ្មី​ដល់​កិច្ច​សហប្រតិបត្តិការ​រវាង​ចិន​និង​អាស៊ាន​និង​ជំរុញ​ការ​អភិវឌ្ឍ​នៃ​តំបន់​អាស៊ី​បូព៌ា។
ទាក់ទង​ជាមួយ​យើង​ខ្ញុំ