កាលពីរសៀលថ្ងៃទី ១៣ ខែមេសា លោកស៊ីជីនភីង ប្រធានរដ្ឋចិនបានប្រកាសយ៉ាងឱឡារិកក្នុងមហាមីទីញអបអរសាទរខេត្តហៃណានបង្កើតខេត្តនិងកសាងតំបន់ពិសេសសេដ្ឋកិច្ចគម្រប់ ៣០ ឆ្នាំថា មជ្ឈិមបក្សកុម្មុយនិស្តចិនសម្រេចចិត្តគាំទ្រឲ្យកសាងកោះហៃណានទាំងមូលជាតំបន់ពិសោធន៍ផ្នែកពាណិជ្ជកម្មសេរី គាំទ្រខេត្តហៃណានស្វែងរកជាលំដាប់និងជំរុញដោយនឹងនរនូវការកសាងកំពង់ផែសេរីដ៏មានលក្ខណៈពិសេសចិន បង្កើតគោលនយោបាយនិងប្រព័ន្ធរបបអំពីកំពង់ផែពាណិជ្ជកម្មសេរីជាជំហានជាដំណាក់កាល ។ នេះគឺជាសេចក្តីសម្រេចចិត្តដ៏សំខាន់នៃមជ្ឈិមបក្សកុម្មុយនិស្តចិនដោយឈរលើមូលដ្ឋានសភាពការណ៍ទូទៅក្នុងការអភិវឌ្ឍន៍របស់អន្តរជាតិនិងក្នុងប្រទេស ហើយឆ្លងតាមរយៈការស្រាវជ្រាវស៊ីជម្រៅ ការគិតពិចារណាជាទូទៅនិងការគ្រោងផែនការបែបវិទ្យាសាស្ត្រ គឺជាវិធានការសំខាន់ដែលបង្ហាញពីការប្ដេជ្ញាចិត្តរបស់ប្រទេសចិនក្នុងការពង្រីកការបើកទូលាយចំពោះក្រៅប្រទេសនិងសកម្មជំរុញសកលភាវូបនីយកម្មផ្នែកសេដ្ឋកិច្ច ។