លោកត្រាំ ​ប្រធានាធិបតី​អាមេរិក​បង្ហោះ​អត្ថបទ​ថែ្លង​អំណរគុណ​លើ​បណ្តាញ​ទំនាក់ទំនង​សង្គម​ Twitter​ ដែល​បង្ហាញ​ច្បាស់​ពី​ការប៉ុនប៉ុង​៣ធំៗ​
2018-04-12 14:43:21  cri  Web Editor:Sun

    សុន្ទរកថាគន្លឹះរបស់លោកស៊ីជីនភីង​ ប្រធានរដ្ឋចិនដែលបានថែ្លងក្នុងសន្និសីទប្រចាំឆ្នាំនៃវេទិកាអាស៊ីក្រុងប៉អៅកាលពីថៃ្ងទី១០​ ខែមេសាបានលើកឡើងពីវិធានការសំខាន់ៗចំនួន ​សម្រាប់ការពង្រីកកំណែទម្រង់និងការបើកទូលាយបន្ថែមទៀតចំពោះបរទេសដែលទទួលបានការកោតសរសើរនិងការគាំទ្រយ៉ាងទូលំទូលាយពីសំណាក់សហគមន៍អន្តរជាតិ។

    អ្វីដែលគួរឲ្យចាប់អារម្មណ៍នោះគឺ​ លោកត្រាំ ​ប្រធានាធិបតីអាមេរិកបានបង្ហោះអត្ថបទមួយនៅលើបណ្តាញទំនាក់ទំនងសង្គម ​Twitter​របស់ខ្លួន​ ដោយបង្ហាញថា​ ខ្ញុំសូមថែ្លងអំណរគុណយ៉ាងខ្លាំងចំពោះពាក្យសំដីប្រកបដោយមេត្រីភាពរបស់លោកប្រធានរដ្ឋចិន​ ស៊ីជីនភីង ​ស្តីពីបញ្ហាពន្ធគយនិងការនាំចូលរថយន្ត​ ហើយខ្ញុំក៏សូមថែ្លងអំណរគុណចំពោះសញ្ញាគោលនយោបាយរបស់លោកស៊ីជីនភីង ​ស្តីពីកម្មសិទ្ធិបញ្ញានិងការផ្លាស់ប្តូរបច្ចេកវិទ្យាផងដែរ។យើងនឹងទទួលបានការរីកចម្រើនកាន់តែធំទៀតជាមួយគ្នា!

    ក្រោម​បរិបទ​ដែល​អាមេរិក​បង្ក​រឿង​ហេតុ​អំពី​ការ​យក​ពន្ធគយ​ពាណិជ្ជកម្ម​ចំពោះ​ប្រទេស​ចិន ​អត្ថបទ​លើ​បណ្តាញtwitterរបស់​លោក​ត្រាំ​ដែល​ហាក់​ដូចជា​សំដែង​ពី​មេត្រីភាព​នោះ​គឺ​បង្ហាញ​ពី​ភាព​មិន​ធម្មតា​ទៅ​វិញ​ទេ។

    មុនដំបូង ​នេះ​ជា​កាយវិការ​របស់​លោក​ត្រាំ​ដែល​ត្រូវ​ធ្វើ​ឡើង​ទាំង​បង្ខិត​ដោយ​សារ​រង​សម្ពាធ​ពី​ពិភពលោក។

    បន្ទាប់​ពី​លោក​ស៊ីជីនភីង​បាន​ថ្លែង​សុន្ទរកថា​គន្លឹះ​នៅ​ក្រុង​ប៉អៅ ​សាធារណៈ​មតិ​នៅ​បស្ចិម​ប្រទេស​បាន​ធ្វើ​ការ​បកស្រាយ​យ៉ាង​សកម្ម​នូវ​សុន្ទរកថា​របស់​លោក​ស៊ីជីនភីង។​កាសែតNewYorkថែម​ចុះ​ផ្សាយ​ថា ​សុន្ទរកថា​របស់​លោក​ស៊ីជីនភីង​និង​ពាក្យសម្តី​បង្ក​ជម្លោះ​របស់​លោក​ត្រាំ​និង​រដ្ឋាភិបាល​របស់​លោក​គឺ​មាន​ភាព​ផ្ទុយ​គ្នា​ស្រឡះ​។​ទី​ភ្នាក់ងារ​APអាមេរិក​ចុះ​ផ្សាយ​ថា ​លោក​ស៊ីជីនភីង​ខិតខំ​ប្រឹងប្រែង​ឲ្យ​ប្រទេស​ចិន​ក្លាយ​ទៅ​ជា​អ្នក​គាំពារ​ពាណិជ្ជកម្ម​សេរី​និង​កិច្ច​សហប្រតិបត្តិការ​នៃ​ពិភពលោក ​ខុស​គ្នា​ស្រឡះ​ជា​មួយ​ពាក្យ​ស្លោក​របស់​លោក​ត្រាំ​ដែល​ស្រែក​ថា​អាមេរិក​មាន​អាទិភាព​និង​ការ​ដាក់​កំហិត​ទៅ​លើ​ការ​នាំ​ចូល​និង​ពាណិជ្ជកម្ម។

    ទី ២ ការថ្លែង​អំណរគុណ​ចំពោះ​ប្រទេសចិន​តាមពិត​គឺចង់​ពង្វាង​សាធារណៈមតិ​អន្តរជាតិ​ទៅផ្លូវខុស ។

    ក្នុងអត្ថបទ​បង្ហោះ​លើ​បណ្តាញ​Twitter លោក​ត្រាំ​បាន​លើកឡើង​អំពី​វិធានការ​សម្រាប់​បើកទូលាយ​ចំពោះ​ក្រៅប្រទេស​ថែមទៀត​របស់​ប្រទេសចិន ដូចជា​ពន្ធគយ ការនាំចូល​រថយន្ត​​និង​កម្មសិទ្ធិបញ្ញា​ជាដើម ព្រមទាំង​ថ្លែងអំណរគុណ​ចំពោះ​រឿងនេះ គឺក្នុង​គោលបំណង​ពង្វាងឲ្យ​មជ្ឈដ្ឋាន​ខាងក្រៅ​យល់ច្រឡំថា​ភាគីចិន​បាន​ធ្វើសម្បទាន​ក្នុងរឿងនេះ គឺដើម្បី​បង្កើតជា​បរិយាកាស​សាធារណៈមតិ​ដែល​មានប្រយោជន៍​ដល់​ខ្លួនឯង ។

    ទី ៣ លួងលោម​ទីផ្សារ​អាមេរិក ដើម្បី​បម្រើ​ដល់​នយោបាយ​ក្នុងប្រទេស ។

និយាយ​ចំពោះ​រដ្ឋាភិបាល​លោកត្រាំ ការលំនឹង​ទីផ្សារ​មូលធន​អាមេរិក ការត្រៀម​រៀបចំ​សម្រាប់​ការបោះឆ្នោត​រយៈកាល​កណ្តាល​នៅខែ​វិច្ឆិកា​និង​ការពង្រឹង​ឋានៈ​ជាអាទិភាព​របស់​បក្ស​សាធារណៈ​គឺជា​កិច្ចការ​ចម្បង​ក្នុងពេល​បច្ចុប្បន្ន ។ ប្រព័ន្ធ​សារព័ត៌មាន​អាមេរិក​បានវិភាគថា លោកត្រាំ​កំពុង​ភ្នាល់​ជាមួយ​ប្រទេសចិន​ដោយ​ការប្រកួតប្រជែង​ខាងពាណិជ្ជកម្ម​ដោយ​ប្រើ​ដើមទុន​ជា​សេដ្ឋកិច្ច​អាមេរិក អាណត្តិកាល​ប្រធានាធិបតី​របស់ខ្លួន​និង​អនាគត​កាន់អំណាច​របស់​បក្ស​សាធារណៈ ។

    សហរដ្ឋអាមេរិក​បង្ក​ជា​ជម្លោះ​ពាណិជ្ជកម្ម​ជាមួយ​ប្រទេសចិន ​គឺជា​ដំណាក់កាល​សំខាន់​មួយក្នុង​ផែនការ​ឆ្លងតាម​ការទប់ស្កាត់​ការអភិវឌ្ឍ​របស់​ប្រទេសចិន​ ដើម្បីគាំពារ​អនុត្តរភាព​របស់​ខ្លួន ។ ​ដូច្នេះ ​បានជា​ជួនកាល​ព្រលយ​ពាក្យសម្តី​ខ្លាំងៗ​ ​ជួនកាល​បែរជា​បន្ទាបខ្លួន​ ដែល​នេះ​គ្រាន់តែជា​ឧបាយកល​ទប់ស្កាត់​ប្រទេសចិន​របស់​ភាគីអាមេរិក​តែប៉ុណ្ណោះ​ ។ ចំពោះ​រឿង​នេះ ​ប្រទេសចិន​មាន​កម្លាំងលំនឹង​ដ៏គ្រប់គ្រាន់​សម្រាប់​រក្សា​ភាពប្រុងប្រយ័ត្ន​និង​ភាពមធ្យ័ត​ ក្នុង​ការបន្ត​ស្តាប់​ការនិយាយ​និង​សង្កេត​សកម្មភាព​របស់​អាមេរិក​ ​ហើយ​មិនត្រឹមតែ​នឹងបន្ត​ជំរុញ​កំណែទម្រង់​និងបើកទូលាយ​ប៉ុណ្ណោះទេ ​ថែមទាំង​នឹង​យក​ឈ្នះ​លើ​សង្គ្រាម​​តបត​ដើម្បី​​ការពារខ្លួន​ផ្នែកពាណិជ្ជកម្ម​លើកនេះ​មិនខាន!
ទាក់ទង​ជាមួយ​យើង​ខ្ញុំ