កិច្ចសន្ទនា​រវាង​គណបក្សនយោបាយ​ចិននិង​អង់គ្លេស​លើកទី១០​បាន​បើកធ្វើ​នៅ​ក្រុងប៉េកាំង​
2018-04-11 15:25:23  cri  Web Editor:Sun

ថ្ងៃទី១០​ខែមេសា ​កិច្ចសន្ទនា​រវាង​គណបក្សនយោបាយ​ចិននិង​អង់គ្លេស​លើកទី១០​បាន​បើកធ្វើ​នៅ​ក្រុងប៉េកាំង​ ។ ​លោក​ស៊ីជីនភីង​ អគ្គលេខាធិការនៃ​គណៈកម្មាធិការ​មជ្ឈិមបក្ស​កុម្មុយនិស្តចិននិង​ជាប្រធានរដ្ឋចិន​និងលោកស្រី​ Theresa​ May ​មេដឹកនាំ​បក្សអភិរក្ស​អង់គ្លេស​និងជា​នាយករដ្ឋមន្ត្រី​អង់គ្លេស​បានផ្ញើសារលិខិត​ជូនពរ​ចំពោះ​កិច្ចសន្ទនានេះ ។

    លោក ​Song ​tao ​រដ្ឋមន្ត្រី​ក្រសួង​ទំនាក់ទំនង​អន្តរជាតិនៃ​គណៈកម្មាធិការ​មជ្ឈិមបក្ស​កុម្មុយនិស្តចិន​បាន​អានលិខិត​ជូនពររបស់​លោកស៊ីជីនភីង​ និងថ្លែងសុន្ទរកថា​គន្លឹះ ។ ​លោក ​Song ​tao បានថ្លែងថា ​លោកប្រធានរដ្ឋចិន​ស៊ីជីនភីងនិង​លោកស្រី​ Theresa​ May ​នាយករដ្ឋមន្ត្រី​អង់គ្លេស​​បានផ្ញើ​សារលិខិត​ជូនពរ​​ចំពោះខួបឆ្នាំទី១០​នៃកិច្ចសន្ទនា​នេះ និង​បាន​កោតសរសើរ​និង​ផ្តល់​ការគាំទ្រ​យ៉ាង​ពេញទំហឹង​ចំពោះ​កិច្ចសន្ទនា​រវាងគណបក្ស​នយោបាយ ​ជាការបង្ហាញ​ឲ្យឃើញ​នូវ​សមិទ្ធផល​ដ៏លេចធ្លោ​នៃ​កិច្ចសន្ទនា​រវាង​គណបក្ស​នយោបាយ​​ ហើយ​កម្លាំងឥទ្ធិពល​បានកើនឡើង​ឥតឈប់ឈរ ​។ ​សង្ឃឹម​ភាគីទាំងពីរ​អាចឆ្លៀត​ឱកាស​កិច្ចសន្ទនា​លើកនេះ​​ ធ្វើការផ្លាស់ប្តូរ​យ៉ាងស៊ីជម្រៅ​ ប្រមូលផ្តុំ​គំនិតឯកភាពគ្នា ​ដើម្បី​រួមចំណែកថ្មី​ចំពោះ​យុគសម័យមាស​នៃទំនាក់ទំនង​ចិននិងអង់គ្លេស ​និង​ដើម្បី​រួមគ្នា​បង្កើត​អនាគត​កាន់តែ​ល្អបវរ​សម្រាប់​ទំនាក់ទំនង​រវាងចិននិង​អង់គ្លេស​ផងដែរ ។
ទាក់ទង​ជាមួយ​យើង​ខ្ញុំ