លោកXiJinping ប្រធាន​រដ្ឋ​ចិន​ជួប​សំណេះ​សំណាល​ជាមួយ​តំណាង​សហគ្រិន​ចិន​និង​បរទេស​ដែល​អញ្ជើញ​ចូលរួម​សន្និសីទ​ប្រចាំ​ឆ្នាំ​ ២០១៨ នៃ​វេទិកា​អាស៊ី​ក្រុង​ប៉អៅ
2018-04-11 16:52:12  cri  Web Editor:Li

លោក​ XiJinpingប្រធាន​រដ្ឋ​ចិន​បាន​ជួប​សំណេះសំណាល​ជាមួយ​សហគ្រិន​ចិននិង​បរទេស​ដែល​អញ្ជើញ​ចូលរួម​សន្និសីទ​ប្រចាំ​ឆ្នាំ​ ២០១៨ នៃ​វេទិកា​អាស៊ី​ក្រុង​ប៉អៅនៅក្រុង​ប៉អៅ​ ខេត្តហៃណាន​ ប្រទេស​ចិននៅ​ថ្ងៃទី​ ១១ ខែ​មេសា​ ។

  ក្នុងពិធី​​សំណេះសំណាល​ លោក​XiJinping បាន​គូសបញ្ជាក់​ថា​ ទិសដៅ​ធំ​របស់​ប្រទេស​ចិន​នាពេល​បច្ចុប្បន្ន​គឺ​ខិតខំប្រឹងប្រែង​ដើម្បី​សម្រេច​បាន​នូវ​គោលដៅ​ សតវត្សរ៍​​ទាំង​ " ​។ មាគ៌ាដែល​ប្រទេស​ចិន​កំពុង​ដើរ​​នោះ​គឺ​មាគ៌ា​សង្គម​និយម​ដែល​ប្រកបដោយ​​លក្ខណៈពិសេសចិន​​  និង​ជា​មាគ៌ាដែល​ប្រកាន់ខ្ជាប់​ការ​ធ្វើ​កំណែទម្រង់និង​បើកទូលាយ​ ។ យើង​នឹង​ប្រកាន់​ខ្ជាប់​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​ពិភពលោក​បែប​​បើក​ទូលាយ​ដោយ​មិន​ងាករេ​ ដើម្បី​រួម​ចំណែក​ក្នុង​ការអភិវឌ្ឍ​នៃ​អាស៊ីនិង​ពិភពលោក​  សូម​ស្វាគមន៍​ប្រទេស​នានា ​ចែករំលែកនូវ​​សមិទ្ធផល​នៃ​ការ​ធ្វើ​កំណែ​ទម្រង់​ ការ​បើកទូលាយ​និង​ការ​អភិវឌ្ឍ​របស់​ប្រទេស​ចិន​ ។ ប្រទេស​ចិន​នឹង​បង្កបង្កើត​បរិយាកាស​កាន់តែ​ធូររលុង​និង​មាន​របៀបរៀប​រយ​ដល់​សហគ្រិន​ចិននិង​បរទេស​ក្នុងការ​បណ្តាក់ទុន​និង​បង្កើត​មុខរបរ ។ ​សង្ឃឹម​ថា​ សហគ្រិន​នៃប្រទេស​នានា​អាច​ទទួលបាន​ការអភិវឌ្ឍយ៉ាងខ្លាំងក្លា​ក្នុង​ដំណើរ​ធ្វើ​កំណែទម្រង់និង​បើក​ទូលាយ​​ក្នុង​យុគសម័យ​ថ្មី​របស់​ប្រទេស​ចិន​ ។

 តំណាង​សហគ្រិន​ចិននិងបរទេស​ដែល​ចូលរួម​ពិធី​សំណេះសំណាល​ចំនួន​ ៩ រូប​បាន​ថ្លែង​ពី​មតិយោបល់របស់​ខ្លួន​​ជា​បន្តបន្ទាប់ ដោយ​បង្ហាញ​ពី​ភាព​​រីករាយ​ក្នុង​ក្តាប់ជាប់​កាលានុវត្តភាព​ សកម្ម​ចូលរួម​ក្នុង​ដំណើរ​​កំណែទម្រង់និង​បើកទូលាយ​របស់​ប្រទេស​ចិន​ រួមសហការ​​គ្នា​កសាង​"ខ្សែក្រវាត់មួយ​និង​ផ្លូវ​មួយ"​ ដើម្បី​សម្រេច​បាន​នូវ​ការអភិវឌ្ឍ​កាន់តែ ​សំខាន់​របស់​សហគ្រាស​  ក៏​ដូច​ជា​រួម​គ្នាខិតខំប្រឹង​ប្រែង​ជំរុញឲ្យ​​សេដ្ឋកិច្ច​​អាស៊ីនិងពិភពលោក​ដើរ​ឆ្ពោះទៅកាន់ភាព​រុងរឿងផងដែរ​ ។

ទាក់ទង​ជាមួយ​យើង​ខ្ញុំ