រដ្ឋមន្រ្តី​ការ​បរទេស​អូទ្រីស​ថ្លែង​ថា ​ការគាំពារ​និយម​ផ្នែក​ពាណិជ្ជកម្ម​មិន​ត្រូវ​គេ​គាំទ្រ​ទេ
2018-04-11 17:29:28  cri  Web Editor:Ma

   ក្នុង​ពេល​ផ្តល់​សម្ភាសន៍​ពិសេស​ជា​មួយ​អ្នក​សារ​ព័ត៌មាន​កាល​ពី​ថ្ងៃ​ទី​៩​ខែ​មេសា ​លោកស្រីKarinKneisslរដ្ឋមន្រ្តី​ការ​បរទេស​អូទ្រីស​ដែល​អម​ដំណើរ​លោក​ប្រធានាធិបតី​អូទ្រីស​ទៅ​បំពេញ​ទស្សនកិច្ច​នៅ​ប្រទេស​ចិន​បាន​ថ្លែង​ថា ​ក្រោម​បរិបទ​សេដ្ឋកិច្ច​សកល​ភាវូបនីយកម្ម​ ​សេដ្ឋកិច្ច​ប្រទេស​នានា​គឺ​ពឹង​ផ្អែក​គ្នា​ទៅ​វិញ​ទៅមក ​វិធានការ​ការ​គាំពារ​និយម​ដែល​ធ្វើ​ឡើង​ដោយ​ប្រទេស​ណា​មួយ​គឺ​សុទ្ធ​តែ​មិន​ត្រូវ​បាន​គេ​គាំទ្រ​ទេ។

      លោកស្រីKarinKneisslបាន​ថ្លែង​ថា ​លោក​ស្រី​បាន​ចាប់​អារម្មណ៍​ដល់​បញ្ជី​រាយ​ឈ្មោះ​ផលិតផល​ដែល​ជា​សំណើ​ឲ្យ​បង្កើន​ការ​យក​ពន្ធ​គយ​ទៅ​លើ​ផលិតផល​ប្រទេស​ចិន​ដែល​រដ្ឋាភិបាល​អាមេរិក​បាន​ប្រកាស​តាម​លទ្ធផល​នៃ​ការ​ស៊ើបអង្កេត​លើ​មាត្រា​លេខ​

៣០១​នៃ​ច្បាប់​ពាណិជ្ជកម្ម​អាមេរិក​នា​ពេល​កន្លង​ទៅ ​លោក​ស្រី​សំដែង​ការ​ព្រួយ​បារម្ភ​ចំពោះ​ទង្វើ​បែប​នេះ។

      លោកស្រីKarinKneisslបន្ត​ថា ​កម្រិត​ចូល​រួម​និង​ការ​ពឹង​ផ្អែក​លើ​ពាណិជ្ជកម្ម​អន្តរជាតិ​របស់​អូទ្រីស​សុទ្ធតែ​ខ្ពស់​ ​ការ​ធ្វើ​សង្រ្គាម​ពាណិជ្ជកម្ម​គ្មាន​អ្នក​ឈ្នះ​ទេ។ទង្វើ​

​ការគាំពារ​និយម​ណា​មួយ​ក៏​ដោយ​សុទ្ធ​តែ​មិន​អាច​ទទួល​យក​បាន​ឡើង​ក្រោម​

សភាពការណ៍​សេដ្ឋកិច្ច​សកល​ភាវូបនីយកម្ម។​យើង​នឹង​បន្ត​តាម​ដាន​​ករណី​នេះ​តទៅ​ទៀត​ រំពឹង​ថា​ជម្លោះ​ពាណិជ្ជកម្ម​រវាង​ចិន​និង​អាមេរិក​កុំ​មាន​សភាព​ធ្ងន់ធ្ងរ​ថែម​ទៀត។
ទាក់ទង​ជាមួយ​យើង​ខ្ញុំ