លោក ​Geng ​shuang​ ថ្លែងថា ​កំហុស​របស់​ភាគីអាមេរិក​បាន​នាំឲ្យ​សហគមន៍​អន្តរជាតិ​មាន​ការព្រួយ​បារម្ភ​ជាទូទៅ​ ភាគីចិន​មាន​ជំនឿចិត្តថា ​នឹងអាច​ឈ្នះនៅ​ទីបំផុត​
2018-04-10 11:10:03  cri  Web Editor:Sun

ថ្ងៃទី៩​ខែមេសា ​​លោក ​Geng​ shuang​ អ្នកនាំពាក្យ​ក្រសួង​ការបរទេសចិន​បាន​ថ្លែង​ថា ​ឥស្សរជន​ដែល​មាន​ការយល់ដឹង​នៃ​សហគមន៍​អន្តរជាតិ​បាន​សម្គាល់​ឃើញ​ជាទូទៅថា​ ឯកតោភាគីនិយម​និង​ការគាំពារនិយម​មិនមែនជា​មធ្យោបាយ​សម្រាប់​ដោះស្រាយ​បញ្ហា​នោះទេ ​មានតែ​ការធ្វើ​កិច្ចសហប្រតិបត្តិការ​អន្តរជាតិ​និង​ការសម្របសម្រួល​ជាពហុភាគី​ទើបជា​ច្រកចេញ​ ហើយ​ត្រូវតែ​គោរពតាម​របៀបរៀបរយ​និង​សណ្តាប់ធ្នាប់​អន្តរជាតិ​ដែលមាន​ច្បាប់កំណត់​ជាមូលដ្ឋាន ។

    លោក​ Geng ​shuang​ បាន​គូសបញ្ជាក់​ទៀតថា ​ភាគីចិន​រីករាយ​រួមសហការ​ជាមួយ​សហគមន៍​អន្តរជាតិ ​ដើម្បី​បង្កបង្កើត​សេដ្ឋកិច្ច​ពិភពលោក​ដែល​បើកទូលាយ​ ជំរុញ​ការធ្វើ​សមាហរណកម្ម​សេដ្ឋកិច្ច​ពិភពលោក​ឲ្យវិវឌ្ឍ​រីកចម្រើន​ទៅកាន់​ទិសដៅដែល​កាន់តែ​បើកទូលាយ​ ប្រកបដោយ​បរិយាប័ន្ន​និង​ឈ្នះ-ឈ្នះ​ ដើម្បី​រួមវិភាគទាន​កាន់តែធំ​ចំពោះ​ការរីកចម្រើន​របស់​មនុស្សជាតិ ។
ទាក់ទង​ជាមួយ​យើង​ខ្ញុំ