អ៊ីរ៉ង់អះអាង​ថា​ បើសិន​ជា​បស្ចិមប្រទេស​ធ្វើ​ផ្ទុយពី​កិច្ច​ព្រមព្រៀង​នុយគ្លេអ៊ែរអ៊ីរ៉ង់ នោះ​អ៊ីរ៉ង់នឹង​ចាប់​ដំណើរ​ការ​ឡើង​វិញ​នូវ​សកម្មភាព​បន្សុទ្ធ​អ៊ុយរ៉ានីញ៉ូម
2018-04-10 15:06:35  cri  Web Editor:Li

     លោក Salehi ប្រធាន​អង្គការ​ថាមពល​បរមាណូអ៊ីរ៉ង់បាន​គូសបញ្ជាក់​កាលពី​ថ្ងៃទី​ ៨ ខែ​មេសា​ថា​ បើសិន​ជា​បណ្តា​បស្ចិម​ប្រទេស​នានាធ្វើ​ផ្ទុយ​ពី​​កិច្ច​ព្រម​ព្រៀង​គ្រប់ជ្រុងជ្រោយអំពី​បញ្ហា​នុយគ្លេអ៊ែរ​អ៊ីរ៉ង់ នោះ​អ៊ីរ៉ង់នឹង​ចាប់​ដំណើរ​ឡើង​វិញ​នូវ​សកម្មភាព​បន្សុទ្ធ​អ៊ុយរ៉ានីញ៉ូម​ក្នុងអំឡុងពេល​ ៤ ថ្ងៃបន្ទាប់ពីនោះ​ ។

លោក​បាន​ថ្លែង​ថា​ នេះ​ជា​ការ​បញ្ចេញ​សញ្ញា​របស់​អ៊ីរ៉ង់​ទៅកាន់​អាមេរិក  អ៊ីរ៉ង់​មិន​រំពឹង​ថា​អាមេរិក​ដកខ្លួន​ចេញពី​កិច្ចព្រមព្រៀង​គ្រប់ជ្រុងជ្រោយ​អំពី​បញ្ហា​នុយគ្លេអ៊ែរ​​អ៊ីរ៉ង់នោះទេ​ តែ​ក្នុងមួយ​រយៈកាល​កន្លងទៅនេះ​ អ៊ីរ៉ង់​បានគិតពិចារណាជា​និច្ច​ថា​ បើសិន​ជា​អាមេរិក​ដកខ្លួន​ចេញ​ពី​កិច្ច​ព្រមព្រៀង​ នោះ​អ៊ីរ៉ង់​ត្រូវធ្វើឆ្លើយតបវិញ​​យ៉ាង​ដូចម្តេច ។

 

ទាក់ទង​ជាមួយ​យើង​ខ្ញុំ