លោកLiKeqiangនាយករដ្ឋមន្ត្រី​ចិន​បញ្ជាក់​ពី​ការ​បង្កើត​បរិយាកាស​ល្អដែល​មាន​អំណោយ​ផល​ដល់​ការ​ដើរលើ​មាគ៌ា​ត្រឹមត្រូវ​ឡើង​វិញ​នៃ​ទំនាក់ទំនង​រវាង​ចិននិង​ជប៉ុន
2018-04-10 15:03:52  cri  Web Editor:Li

    លោក​ LiKeqiang នាយករដ្ឋមន្ត្រី​ចិន​បាន​ជួប​ពិភាក្សា​ការងារ​ជាមួយគណៈប្រតិភូនៃ​ ​សមាគមជំរុញ​ពាណិជ្ជកម្ម​អន្តរជាតិ​របស់ជប៉ុន​ដែល​ដឹកនាំដោយ​លោក Kono ​Yohei ជា​ប្រធាន​សមាគមសមាគម​កាលពី​ថ្ងៃទី​ ៩ ខែ​មេសា​នៅក្រុង​ប៉េកាំង​ ។

ក្នុងកិច្ច​ជំនួប  លោក​ LiKeqiang បាន​ថ្លែង​ថា​ ទំនាក់ទំនង​រវាង​ចិន​និង​ជប៉ុន​ពេល​បច្ចុប្បន្ននេះ​បាន​រក្សានិន្នាការកែ​លម្អជា​ទូទៅ​​ តែ​នៅតែមាន​បញ្ហាប្រឈម​ច្រើន​​ដដែល​ ។ ដូច្នេះ​​ ត្រូវ​តែ​មាន​ចក្ខុវិស័យវែងឆ្ងាយ​និង​មាន​ការ​ប្តេជ្ញាចិត្ត​ ដើម្បី​បង្កើត​បរិយាកាស​​ដែល​មានអំណោយផល​សម្រាប់ការ​ដើរលើ​មាគ៌ាត្រឹមត្រូវ​ឡើង​វិញ​នៃ​ទំនាក់ទំនង​រវាង​ប្រទេស​ទាំងពីរ​ ។

  លោក​ LiKeqiang បាន​គូសបញ្ជាក់​ទៀត​ថា​ ឆ្នាំ​២០១៨នេះ​ជា​ខួប​៤០ឆ្នាំ​នៃ​ការ​ចុះហត្ថលេខាលើ​សន្ធិសញ្ញាសន្តិភាព​និង​មេត្រីភាព​រវាង​ចិននិង​ជប៉ុន​ សង្ឃឹម​ថា​ ប្រទេស​ជប៉ុនអាច​រួម​សហការ​ជា​មួយចិន​ដើរ​ទៅកាន់ទិសដៅ​ដូច​គ្នា​ គោរព​តាមគោការណ៍​នៃ​ឯកសារ​នយោបាយ​ទាំង៤​រវាង​ចិននិង​ជប៉ុន  ចាត់ទុក​ប្រវត្តិសាស្ត្រ​ជា​មេរៀន​ ដើរឆ្ពោះ​ទៅកាន់​អនាគត​ ក្នុង​ន័យ​បន្តជំរុញ​​ការ​កែលម្អ​ទំនាក់ទំនងរវាង​ចិននិង​ជប៉ុននិង​ធានាដល់ការ​ដើរ​ទៅតាម​ទិសដៅ​ត្រឹមត្រូវ​ ។

  ជា​ការ​ឆ្លើយតប​ លោក​ Kono Yohei បានថ្លែង​ថា​ មជ្ឈដ្ឋាន​សហគ្រាស​ឧស្សាហកម្ម​និង​ពាណិជ្ជកម្មជប៉ុន​មាន​ការ​ស្វាគមន៍​ចំពោះការ​កែលម្អជាបន្តបន្ទាប់​នូវ​ទំនាក់ទំនងរវាង​ចិន​និង​ជប៉ុន ព្រម​ទាំង​រីករាយ​រួម​ចំណែក​ជា​វិជ្ជមាន​ដល់​ការ​រឹតចំណង​មិត្តភាព​រវាង​ប្រទេស​ទាំងពីរផងដែរ​  ។

ទាក់ទង​ជាមួយ​យើង​ខ្ញុំ