លោក​វ៉ាងឈីសាន​ អនុប្រធាន​រដ្ឋចិន​ជួបពិភាក្សា​ការងារ​ជាមួយ​លោក​ Lee​ Hsien​ Loong​នាយករដ្ឋមន្រ្តី​សិង្ហបុរី
2018-04-10 16:09:26  cri  Web Editor:Wei

    លោក​វ៉ាងឈីសាន​ អនុប្រធាន​រដ្ឋចិន​បាន​ជួបពិភាក្សា​ការងារ​ជាមួយ​លោក​ Lee​ Hsien​Loong​ នាយករដ្ឋមន្រ្តីសិង្ហបុរីនៅទីស្តីការរដ្ឋ Zhong Nan Hai ក្រុង​ប៉េកាំង​កាលពី​ថៃ្ង​ទី៩​ ខែ​មេសា។​

    ថែ្លង​ក្នុង​កិច្ចជំនួប ​លោក​វ៉ាងឈីសាន​បាន​លើកឡើង​ថា​ ការអភិវឌ្ឍ​របស់​ប្រទេស​ចិន​មិន​អាច​ធ្វើឡើង​ដោយ​គ្មាន​ពិភពលោក​នោះ​ទេ​ ហើយ​ការអភិវឌ្ឍ​របស់​ពិភពលោក​ក៏​មិន​អាច​ធ្វើ​ឡើង​ដោយ​គ្មាន​ប្រទេសចិន​នោះដែរ​។​ទស្សនៈ​បើកទូលាយ​ក្នុង​យុគសម័យ​ថ្មី​គឺ​ប្រកប​ដោយ​ខ្លឹមសារ​យ៉ាង​សម្បូរបែប ​ហើយ​ប្រទេសចិន​នឹង​ពង្រីក​ការបើកទូលាយ​ក្នុង​កម្រិត​កាន់តែ​ខ្ពស់​ដោយ​មិន​ងាករេ។​ប្រទេសចិន​រីករាយ​រៀនសូត្រ​ពីគ្នា​ជាមួយ​ភាគី​សិង្ហបុរី​ដើម្បី​ជំរុញ​ទំនាក់ទំនង​រវាង​ប្រទេស​ទាំងពីរ​ឲ្យ​ទទួលបាន​ការអភិវឌ្ឍ​គ្រប់​ជ្រុងជ្រោយ។​

    ជាការ​ឆ្លើយ​តប ​លោក​ Lee ​Hsien​ Loong ​បាន​ថ្លែងថា​ ភាគី​សិង្ហបុរី​រីករាយ​ក្នុង​ការមើល​ឃើញ​ប្រទេសចិន​បាន​ដើរតួនាទី​យ៉ាងសកម្ម​ក្នុង​ការស្ថាបនា​ប្រព័ន្ធ​អភិបាលកិច្ច​ជា​សកល​ហើយ​សិង្ហបុរី​ក៏​រីករាយ​ក្នុងការ​បង្កើន​ការតភ្ជាប់​ផែ្នក​យុទ្ធសាស្ត្រ​ជាមួយ​ភាគីចិន​ព្រមទាំង​ធ្វើ​ឱ្យ​ស៊ីជម្រៅ​នូវ​កិច្ចសហប្រតិបត្តិការ​ជាក់ស្តែង​លើ​គ្រប់វិស័យ​ផងដែរ៕​
ទាក់ទង​ជាមួយ​យើង​ខ្ញុំ