កិច្ច​ប្រជុំ​ជាន់ខ្ពស់​ស្តីពី​បញ្ហា​អាហ្វហ្គានីស្ថាន​ជិត​នឹង​បើកធ្វើ​ ​ភាគី​ចិន​បង្ហាញ​​ការ​គាំទ្រ
2018-03-24 15:11:00  cri  Web Editor:Wang

  កិច្ច​ប្រជុំ​ជាន់ខ្ពស់​ក្រុង​តាស្កិន​​ស្តីពី​បញ្ហា​អាហ្វហ្គានីស្ថាន​នឹង​បើកធ្វើ​នៅ​ថ្ងៃទី​២៧​ខែ​មីនា​ខាង​មុខ​ ​លោក​ស្រី​ហួឈុនយីង​អ្នកនាំពាក្យ​ក្រសួង​ការ​បរទេសចិន​បាន​​ថ្លែង​នៅ​ក្រុង​ប៉េកាំង​ថា​ ភាគី​ចិន​គាំទ្រ​ចំពោះ​កិច្ច​ខិតខំប្រឹងប្រែង​ណា​មួយ​ដែល​មាន​អំណោយផល​ដល់​ការ​ជំរុញ​កិច្ចកសាង​អាហ្វាហ្គានីស្ថាន​ឡើងវិញ​​ដោយ​សន្តិភាព​និង​ការ​ផ្សះផ្សារ​​ជនជាតិ​ ​រីករាយ​ក្នុង​ការ​រួមសហការ​ជា​មួយ​សហគមន៍​អន្តរជាតិ​ ដើម្បី​បន្ត​ផ្តល់​ការ​គាំទ្រ​និង​ជំនួយ​ឧបត្ថម្ភ​ដល់​អាហ្វហ្គានីស្ថាន​ក្នុង​ការ​សម្រេច​បាន​នូវ​ប្រទេស​មាន​សុខសន្តិភាព​និង​ការ​អភិវឌ្ឍ​ក្នុង​ពេល​ឆាប់ៗ​ ក៏ដូច​ជា​នឹង​ដើរ​តួនាទី​ក្នុង​ន័យ​​ស្ថាបនា​។

    សូមបញ្ជាក់ថា​ ​លោក​លីប៉ោតុង​អនុរដ្ឋមន្រ្តី​ការបរទេស​ចិន​នឹង​ដឹកនាំ​គណៈប្រតិភូ​រដ្ឋាភិបាល​ចិន​អញ្ជើញ​ចូលរួម​កិច្ច​ប្រជុំ​លើក​នេះ​៕

 

ទាក់ទង​ជាមួយ​យើង​ខ្ញុំ