​រ៉ុកកែត​ដឹកជញ្ជូន​ចិន​គ្រោង​នឹង​បង្ហោះ​ចេញ​ពី​ផ្ទៃសមុទ្រ​ជា​លើក​ទីមួយ​នៅ​ឆ្នាំ​២០១៨​នេះ​ ​
2018-03-03 15:43:24  cri  Web Editor:Deng
      លោក Li Hong ​សមាជិក​សភា​ប្រឹក្សា​នយោបាយ​ប្រជាជន​ទូទាំង​ប្រទេស​ចិន ​​និងជា​ប្រធាន​វិទ្យាស្ថាន​សិក្សា​ស្រាវជ្រាវ​បច្ចេកទេស​រ៉ុកកែត​ដឹកជញ្ជូន​​​នៃ​ក្រុមហ៊ុន​បច្ចេកវិទ្យា​និង​វិទ្យាសាស្ត្រ​អវកាស​ចិន​គ្រុប​បាន​ថ្លែង​នៅ​ថ្ងៃទី ២  ខែ​មីនា​ថា   ​ឆ្នាំ​នេះ ​រ៉ុកកែត​សញ្ញា​ Changzheng ​​លេខ ​១១ ​គ្រោង​នឹង​បំពេញ​ភារវកិច្ច​បង្ហោះ​ចំនួន "4+1" ​លើក ​ជាក់ស្តែងគឺ​ ៤ លើក​​បង្ហោះ​ចេញពី​ផ្ទៃដី​សម្រាប់​ការធ្វើ​​ពាណិជ្ជកម្ម ​និង​មួយ​លើក​ទៀត​បង្ហោះ​ចេញ​ពី​ផ្ទៃ​​សមុទ្រ​។ ​​ការបង្ហោះ​ចេញ​ពី​ផ្ទៃ​សមុទ្រ​នៃ​រ៉ុកកែត​សញ្ញា Changzheng​​​  លេខ​ ១១ ​គឺ​ជា​ការបង្ហោះ​ពី​ផ្ទៃ​សមុទ្រ​ជា​​លើកដំបូង​នៃ​រ៉ុកកែត​ដឹកជញ្ជូន​ដែល​ផលិត​ដោយ​​ប្រទេស​ចិន​៕​
ទាក់ទង​ជាមួយ​យើង​ខ្ញុំ