បេសកកម្ម​ដ៏មានកិត្តិយស​ដែល​មិនខកចិត្ត​យុគសម័យថ្មី---អបអរសាទរ​យ៉ាងកក់ក្តៅ​នូវការប្រារព្ធបើក​សន្និសីទ​លើកទី១​នៃ​សភាប្រឹក្សា​នយោបាយ​ប្រជាជន​ទូទាំងប្រទេសចិន​អាណត្តិទី ១៣
2018-03-03 14:27:56  cri  Web Editor:Xu

    ថ្ងៃទី ៣ ខែមីនា កាសែត​ប្រជាជនចិន​បានចុះផ្សាយ​វិចារណកថា​ក្រោមចំណងជើងថា បេសកកម្ម​ដ៏មានកិត្តិយស​ដែល​មិនខកចិត្ត​យុគសម័យថ្មី---អបអរសាទរ​យ៉ាងកក់ក្តៅ​នូវការប្រារព្ធបើក​សន្និសីទ​លើកទី១​នៃ​សភាប្រឹក្សា​នយោបាយ​ប្រជាជន​ទូទាំងប្រទេសចិន​អាណត្តិទី ១៣ ។

    សន្និសីទ​លើកទី១​នៃ​សភាប្រឹក្សា​នយោបាយ​ប្រជាជន​ទូទាំងប្រទេសចិន​អាណត្តិទី ១៣ បានប្រារព្ធបើក​នៅ​ថ្ងៃទី ៣ ខែមីនានេះ​នៅក្រុងប៉េកាំង ។ សមាជិក​សភាប្រឹក្សា​នយោបាយ​ប្រជាជនទូទាំងប្រទេសចិន​អាណត្តិថ្មី​ចំនួនជាង ២១០០ នាក់​ដែលផ្ទុក​សេចក្តីសង្ឃឹម​របស់ប្រជាជនជាង ១៣០០ លាននាក់ បានជួបជុំគ្នានៅ​រដ្ឋធានីប៉េកាំង ដើម្បី​រួមគ្នា​ផ្តល់មតិនិង​យោបល់ ព្រមនិង​ស្វែងមធ្យោបាយ​ដើម្បី​កំណែទម្រង់​និង​ការអភិវឌ្ឍ ។ យើងសូមអបអរសាទរ​យ៉ាងកក់ក្តៅ​ចំពោះ​ការបើកធ្វើ​សន្និសីទនេះ​៕
ទាក់ទង​ជាមួយ​យើង​ខ្ញុំ